adverise with khmeread 3

​អាមេរិក​និង​កូរ៉េខាងត្បូង​បង្ហាញ​សាច់ដុំ​កងទ័ពជើងទឹក​កំញើញ​កូរ៉េខាងជើង​

​    ​យោងតាម​វេ​ប​សាយ CNN បានឱ្យដឹងថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក និង​សាធារណរដ្ឋ​កូរ៉េ​បានបង្ហាញ​កម្លាំង​របស់​ខ្លួន​នៅ​សមុទ្រ​ជប៉ុន​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​នេះ​ប្រហែលជា​ការឆ្លើយតប​ទៅនឹង​ការធ្វើ​តេស្ត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​សមយុទ្ធ​នៅ​ថ្ងៃ​ចន្ទ​នេះ គេ​ឃើញ​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​របស់​អាមេរិក​គឺ USS Spruance ចូលរួម​ជាមួយ​នាវា នាវាមុជទឹក និង​យន្តហោះ​មកពី​កូរ៉េខាងត្បូង​នៅ​ដែនទឹក​ភាគ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ​។​

​    ​មន្ត្រី​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក​ម្នាក់​បាន​និយាយថា នេះ​គឺជា​លើកដំបូង​ដែល​នាវា​អាមេរិក និង​កូរ៉េខាងត្បូង​បានធ្វើ​ប្រតិបត្តិការ​ជាមួយគ្នា​នៅក្បែរ​ឆ្នេរសមុទ្រ​ខាងកើត​របស់​កូរ៉េខាងជើង​។ នាវា​ទាំងនោះ​ត្រូវបាន​បំពាក់​ជាមួយ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ កាំជ្រួច​កំណត់​ម៉ោង និង​កាំជ្រួច​វាយលុក​លើដី​គោក​។​

​    ​យោងតាម​ប្រភព​យោធា​អាមេរិក​បានឱ្យដឹងថា ការបង្ហាញ​កម្លាំង​ជើង​ទឹក​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​ហោះហើរ​យន្ត​ហោះទ​ម្លា​ក់​គ្រាប់បែក​របស់​អាមេរិក​កាលពី​សប្តាហ៍​មុន​នៅតាម​បណ្តោយ​តំបន់​គ្មាន​យោធា ឬ​ហៅថា DMZ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់