adverise with khmeread Untitled 1

ដាក់ពិន័យ​សិស្ស​ធ្ងន់ៗ​អត់​ប្រយោជន៍​ទេ​! សាលា​មួយ​នៅ​អាមេរិក​ប្រើ​វិធីសាស្ត្រ​ដាក់ពិន័យ​បែប​ថ្មី ជួយ​ឱ្យ​សិស្ស​រៀន​ពូកែ និង​រីកចម្រើន​ខាង​គំនិត​

    ​នៅចាំ​កាល​នៅ​ក្មេង​ទេ ពេល​យើង​ទៅ​រៀន​នៅ​សាលា​បឋម​? វា​ជា​ក្ដី​រីករាយ​មួយ​សម្រាប់​ពួកយើង​ទាំងអស់គ្នា នៅ​ថ្ងៃ​ទៅ​សាលារៀន​ជាពិសេស​ជួប​មិត្តភក្តិ​នៅ​សាលា​និង​រីករាយ​ជាមួយនឹង​គ្នា​។​

​    ​ប៉ុន្ដែ​នៅពេល​ខ្លះ យើង​ត្រូវបាន​គ្រូ​ពិន័យ​ដោយសារ​កំហុស​អ្វីមួយ ឬ​មក​សាលា​យឺត​។ ការពិន័យ​នោះ​ដូចជា​នាំទៅ​បន្ទប់​នាយក ឈរ​ខាងក្រៅ​សាលា និង​មិនឱ្យ​ចូលរៀន​ជាដើម​។ ប៉ុន្ដែ​ការពិន័យ​ទាំងនោះ​គ្រាន់តែ​ចង់ឱ្យ​ពួកយើង​ភ្ញាក់រឭក និង​ឱ្យ​ចេះ​ពិចារណា​ទៅលើ​កំហុស​របស់ខ្លួន​ប៉ុណ្ណោះ​។​

​    ​ដូច​ក្នុង​រូបភាព​នេះ​ដោយ​សិស្សៗ​ទាំងនេះ​ពិន័យ​ឱ្យ​ឈរ​ក្រៅ​ថ្នាក់រៀន ដើម្បីឱ្យ​ពួកគេ​ពិចារណា​លើ​កំហុស​របស់​ពួកគេ​។ យ៉ាងណាមិញ អ្នកគ្រប់គ្រង​នៅ​សា​លាម​តេ្ត​យ្យ Robert W. Coleman Elementary School ក្នុង​ទីក្រុង Baltimore សហរដ្ឋអាមេរិក​បាន​និយាយថា​តិច​និក​នេះ​គឺ​អត់​ប្រយោជន៍​ទេ និង​បាន​ជំនួស​តិច​និ​ច​ផ្សេង​វិញ​ដែល​អាច​ស្ថាបនា​ឱ្យ​ក្មេង​រីកចម្រើន​បាន​។​

​    ​សាលា​បាន​យក​តិច​និ​ច​របស់លោក Robert W. Coleman ដោយ​ឱ្យ​ក្មេង​តាំងសម្មាធិ​រយៈពេល​យូរ ហើយ​វា​ពិតជា​មាន​ផល​វិជ្ជមាន​ទៅលើ​គំនិត​របស់​ពួកគេ​មែន​។ ក្នុងពេលនោះ អ្នកវិទ្យាសាស្ត្រ​បាន​ចាប់អារម្មណ៍​ក្នុងការ​សិក្សា និង​ស្វែងរក​កម្រិត​ផលប៉ះពាល់ ហើយ​មានតែ​ពាក្យ​មួយ​ម៉ាត់​គត់​គឺ វា​បាន​ជួយ​ដល់​ទំនុកចិត្ត​ក្មេង​ដោយសារតែ​ការតាំង​សម្មាធិ​។​

​    ​ការពិន័យ​ដូចជា ឱ្យធ្វើ​លំ​ហាត់ ឈរ​ខាងក្រៅ​សាលា ។​ល​។ ជំនួស​វិញ​ដោយ​ឱ្យ​សិស្ស​ទៅ​បន្ទប់​តាំងសម្មាធិ (​បន្ទប់​ស្អាត ពោរពេញ​ទៅដោយ​ពណ៌ ខ្យល់អាកាស​ល្អ​ក្នុងការ​សម្មាធិ​)​។ លទ្ធផល​គឺ​ពួកគេ​ពិតជា​អស្ចារ្យ​។​

​    ​ដំបូង​គេ​រំពឹងថា​ក្មេង​នឹង​ជួប​ការលំបាក​នៅពេល​អង្គុយ​នៅ​កន្លែង​ស្ងាត់ និង​តាំងសម្មាធិ ប៉ុន្ដែ​ផ្ទុយទៅវិញ​ក្មេងៗ​ទាំងនោះ​ហាក់បីដូចជា​ចង់​តាំងសម្មាធិ​។ លើសពីនេះ​ទៀត ពួកគេ​បាន​យក​វិធី​នេះ​ទៅ​អនុវត្ត​នៅផ្ទះ​របស់​ពួកគេ​ទៀតផង​។ នេះ​បើតាម​របាយការណ៍​រប​ស់​អាណាព្យាបាល​។​

​    ​ពួកគេ​បាន​បង្រៀន​សិស្ស​អំពី​បរិស្ថាន និង​ពីរ​របៀប​ដែល​បរិស្ថាន​អាចជួយ​ពួកគេ​ផងដែរ​។ សាលា​ក៏បាន​រាប់បញ្ចូល​កម្មវិធី​តាំងសម្មាធិ​ក្នុង​កម្មវិធីសិក្សា​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់