adverise with khmeread 1

រថយន្ត​បុក​ម៉ូតូ​ស្លាប់​៣​នាក់ របួសធ្ងន់​ម្នាក់នៅស្រុកជើងព្រៃ

    កំពង់ចាម​៖ យុវជន​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​របួសធ្ងន់ ដោយសារ​រថយន្ត​មួយគ្រឿង​បើក​បុក​ហើយ បើក​រត់​បាត់​ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​តា​សែន ឃុំ​សូ​ទិ​ប ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ទី​១-​ឈ្មោះ ចក់ ណាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ស្លាប់​) ទី​២-​ឈ្មោះ ម៉ុ​ល រាជ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​(​ស្លាប់​) ទី​៣ ឈ្មោះ ធិ​ន សុផល ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​ស្លាប់​) អ្នក​ទាំង​៣​រស់នៅ​ភូមិ​ថ្មី ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ និង​ទី​៤ ឈ្មោះ សល់ សូវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​រវាង ឃំ​ុ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ រងរបួស​ធ្ងន់​។​
     ប៉ូលិស​បន្តថា ដំបូង​គេ​បានឃើញ​យុវជន​ទាំង​៤​នាក់​ជិះ​ម៉ូតូ ហុងដា​សេ​១២៥​ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-6021 ឌុប​គ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ លុះ​មកដល់ កន្លែងកើតហេតុ ក៏ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើកបរ​
​បញ្ច្រាស់ទិស​គ្នា​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់រ​ណូ​ក​រណែល​៣​នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​។​
    ក្រោយ​កើតហេតុ ប៉ូលិស​មូលដ្ឋាន​បាន​ចុះទៅ​ត្រួតពិនិត្យ​វាស់វែង​។​ចំណែក​អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ ។​សព​ត្រូវបាន​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់