adverise with khmeread 14483497 1129752153778325 577915494 n

Laurent Koscielny ចំអក​ឱ្យ Diego Costa នៅលើ Instagram

    ​ត្រឡប់​ទៅ​អតីតកាល​នៃ​ឆ្នាំ ២០១៥​វិញ Costa រង​ការផ្អាក បន្ទាប់ពី​ខ្សែប្រយុទ្ធ​តោ​ខៀវ Chelsea រូបនេះ បាន​យកដៃ​ទៅ​ឈ្លី​មុខ​របស់ Koscielny លេង ពេលដែល​អាជ្ញាកណ្តាល​មិនបាន​សម្លឹង​មក​មើលខ្លួន​។​

​    ​ទោះជា​យ៉ាងណាក្តី កាលពី​សប្តាហ៍​មុននេះ វា​គឺជា​វេន​របស់​ខ្សែការពារ​ក្រុម​កាំភ្លើង​ធំ Arsenal វិញ​ម្តង​ដើម្បី​ឌឺដង​ត្រឡប់​ទៅវិញ ខណៈដែល Koscielny ចាប់ Costa មិន​ឱ្យធ្វើ​សកម្មភាព​អ្វី​បានឡើយ​នៅលើ​ទីលាន ពេល Arsenal ផ្តួល Chelsea ក្នុង​លទ្ធផល ៣-០​។​

​    ​ក្រោយពី​បញ្ចប់​ការប្រកួត រូបភាព​អនុ​ស្សារី​យ៍​ជាច្រើន​សន្លឹក ត្រូវបាន​រីក​រាលដាល​ពេញ​អ៊ីនធឺណិត ដែល​បានបញ្ជាក់​ពី​របៀប​ដែល​សកម្មភាព​ប្រយុទ្ធ​ដ៏​ក្តៅគគុក​រវាង Koscielny និង Costa បញ្ចប់​។​

​    ​អ្នកលេង​បណ្តាញ​សង្គម បាននាំគ្នា​កត់សម្គាល់ឃើញ​ខ្សែការពារ​កណ្តាល​របស់​កាំភ្លើង​ធំ បាន​ចំអក​ទៅលើ Costa នៅលើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ជាមួយ​វិធី​ចំអក​ជាច្រើន​ដោយ​ប្រើ​រូបភាព​។ 

​    ​Koscielny បាន​និយាយ​ចំអក​ដាក់ Costa យ៉ាង​ចាស់ដៃ​ដោយ​ប្រើ​រូប Troll និង​អញ្ជើញ​អ្នកគាំទ្រ​ឱ្យជួយ​ចុច Like ច្រើនៗ​៕
 

adverise with khmeread

មតិយោបល់