adverise with khmeread Rooney32

អ្នកកាសែត​ម្នាក់​គ្រាន់តែ​សួរថា Wayne Rooney គួរ​ដាក់ឱ្យ​លេង​ជាមួយ Leicester ឬក៏​អត់ ត្រូវគេ​គំរាម​សម្លាប់​

​    ​អ្នកសរសេ​ព័ត៌មាន​ឱ្យ​វេ​ប​សាយ Dreamteamfc ម្នាក់​បាន​ប្រថុយប្រថាន​ក្នុង​ចោទសួរ​សំណួរ​ដ៏​គ្រោះថ្នាក់​មួយ​កាលពី​ថ្ងៃ​សៅរ៍​។​

​    ​Nick Elliott ដែលជា​ប្រិយមិត្ត​របស់​ក្រុម Leeds បាន​បញ្ជាក់ថា គាត់​ពិតជា​មាន​អារម្មណ៍​មិន​ស្រួល​នោះឡើយ​ក្នុង​ការដើរ​ជុំវិញ​ទឹកដី Old Trafford ដោយ​គាត់​បាន​កាន់​បដា​មួយ​ចោទ​សំណួរ​ទាក់ទង​ទៅនឹង​ប្រធានបទ​ដ៏​ក្តៅគគុក​របស់​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney ។​

​    ​សម្រាប់​គោលបំណង​ក្នុងការ Live វីដេអូ​បន្ត​ផ្ទាល់​ចូលទៅក្នុង​គណនី​បណ្តាញ​សង្គម Facebook អ្នកសារព័ត៌មាន​រូប​នេះ​បានសរសេរថា "​តើ Rooney គួរ​ដាក់ឱ្យ​លេង​ឬ​អត់​?"​។​

​    ​ក្នុង​បដា​សំណួរ​មួយ​នេះ​ត្រូវបាន​ខ័​ណ្ឌ​ចែកជា​ពីរ​គឺ​ចម្លើយ ត្រូវតែ​ដកចេញ ឬ មិន​ដកចេញ​ទេ ដោយមាន​ការបិទ Sticker រូបភាព​ប្រធាន​ក្រុម​បិសាច​ក្រហម​ជា​ចម្លើយ ជាមួយនឹង​អ្នកបោះឆ្នោត​រាប់រយ​នាក់​។ 

​    ​ជា​លទ្ធផល អ្នកគាំទ្រ​ពាក់អាវ Man Utd មាឌ​ក្រអាញ​ម្នាក់​ចូលមក​សម្លុត​ថា Mourinho ជា​អ្នក​ជ្រើសរើស មិនមែន​លោក​ឯង​ទេ រួច​និយាយ​បិទគូថ​ថា "​បើ​ឮ​សំឡេង​ទូរស័ព្ទ​តេ​ទៅ​ពីរ​ដឹង លោកអ្នក​ច្បាស់​ជា​ស្លាប់​ហើយ​"៕

ប្រភព៖ dreamteamfc

adverise with khmeread

មតិយោបល់