adverise with khmeread 14080876 1069742453140669 2069613582 n

​បង្ក្រាបទី​តាំង​​ក្រុមចោរលួច​រថយន្តយកទៅ​កែច្នៃទុកលក់បន្តនៅ​ស្រុក​ពញាឮ​

    ភ្នំពេញ ​៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​​លោក យឹម សារ៉ាន់ នៅ​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​ចុះទៅ​សហការ​ជាមួយ​កម្លាំងប៉ូលិស​ស្រុក​ពញាឮ ខេត្តកណ្តាល តាម​បង្ក្រាប​ដល់ទី​តាំង​កែច្នៃ​រថយន្ត មួយកន្លែង​របស់​ក្រុមចោរ ក្រោយពីពួកគេ​លួចបាន​។​

    ​លោក យឹម សារ៉ាន់ បាន​បញ្ជាក់ថា ប្រតិបត្តិការ​តាម​បង្ក្រាប​ក្រុមចោរ​កែច្នៃ​រថយន្ត​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​បញ្ជា​ផ្ទា​ល់ពី​​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បន្ទាប់ពី​មាន​ហេតុការណ៍​ចោរលួច​រថយន្ត​មួយ គ្រឿង​ម៉ាក​តូ​យូ​តា​១២​កៅអី នៅ​ម្តុំ​កា​ណា​ស៊ី​ធី តាមផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦​។​

​    លោក​អធិការ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា "ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​បាត់​រថយន្ត តូ​យូ​តា​១២​កៅអី នៅ​ម្តុំ​កា​ណា​ស៊ី​ធី​វេ​ង​ស្រេង យប់មិញ នៅ​រសៀល​ថ្ងៃនេះ កម្លាំង​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​ពញាឮ បាន​ចុះ​ដល់ទី​តាំង​ផ្ទះ​ជនសង្ស័យ ហើយ​បាន​ហូត​បាន​រថយន្ត​១២​កៅអី ដែល​កំពុង​ប្តូរ​ពណ៌ និង​សម្ភារៈ​រួមទាំង​ស្លាក​លេខ​មួយចំនួន​ផងដែរ"​។ បើតាម​លោក​អធិការ សម្រាប់​ជនសង្ស័យ និង​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ប្រាក់ រឹ​ទ្ឋ អាយុ​៣៤​ឆ្នាំ បាន​រត់​គេចខ្លួនបាត់​។ 

    ប៉ូលិស​បាន​ឱ្យ​ដឹងថា តាម​ការសួរនាំ​មើលទៅ មាន​រថយន្ត​ជាច្រើន​គ្រឿង​ដែល​បាត់​កន្លងទៅ ត្រូវបាន​ជនសង្ស័យ​យកទៅ​កែច្នៃ នៅទីនេះ មុនពេល​លក់​បន្តទៀត​៕​

adverise with khmeread

មតិយោបល់