ភ្នំពេញ ៖ ជនសង្ស័យដែលជាមុខសញ្ញាអ្នកចែកចាយគ្រឿងញៀន ចំនួន៥នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបកាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំនុច ផ្ទះជួលលេខ៣១B ផ្លូវរថភ្លើង ភូមិ១៤ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះកម្លាំងអាវុធហត្ថ បានចុះបង្ក្រាបចាប់ខ្លួនបក្ខពួក ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន។
ប៉ូលិសបាននិយាយថា ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីបានចំនួន០៥នាក់ក្នុងនោះស្រីចំនួន០៤នាក់ ដោយដកហូតវត្ថុតាងរួមមាន ជញ្ជីងសំរាប់ថ្លឹងចំនួន០២គ្រឿង និងថ្នាំញៀនចំនួន១២កញ្ចប់ធំ។
ក្រោយពីប្រតិបត្តិការបង្ក្រាបចប់ជនសង្ស័យទាំង០៥នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជរចម្លើយកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕
