adverise with khmeread Slika 9 696x398

ប្រការ​គួរ​ប្រុងប្រយ័ត្ន​! ស្ត្រី​ម្នាក់​ក្នុងចំណោម​១០​នាក់​កើត​ជំងឺ​គ្រោះថ្នាក់​នេះ តែ​ពួកគេ​មិនបាន​ដឹងខ្លួន​ទេ​

    ​ជិត ១០ ភាគរយ​នៃ​ស្ត្រី​ស្ថិតក្នុង​អាយុ​បន្ត​ពូជ​គឺមាន​ជំងឺ​មួយ​ប្រភេទ​ហៅថា ជំងឺមហារីក​មាត់ស្បូន​។​វា​កើតឡើង​នៅ​ជាលិកា​ក្នុង​ស្រទាប់​ស្បូន ហើយ​បណ្ដាលឱ្យ​ឈឺ​ត្រគាក ជា​ពេល​ពិសេស​នៅពេល​មាន​រដូវ​។​

​    ​វា​ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ​មួយ ដែល​ធ្វើឱ្យ​ឈឺចាប់​ធ្ងន់ធ្ងរ​ក្នុង​ពោះ និង​ក្រោយខ្នង​អំឡុងពេល​វដ្ដ​រដូវ​។ ពេលខ្លះ រហូតដល់​បាត់បង់​ស្មារតី​ក៏មាន​ដោយសារតែ​ឈឺចាប់​ខ្លាំងពេក​។​

​    ​រោគសញ្ញា​របស់​វា​គឺ​ដូចជា​៖
​    ​- ចង់​ក្អួត​
​    ​- មាន​បញ្ហា​ជាមួយនឹង​ពោះវៀន​
​    ​- រដ្ដ​រដូវ​ហួសប្រមាណ​
​    ​- ឈឺចាប់​ពេល​មក​រដូវ​
​    ​- ឈឺពោះ​។​

​    ​ជំងឺ​នេះ​បង្ហាញខ្លួន​វា​តាមរយៈ​រោគសញ្ញា​ខាងលើនេះ ហើយ​វា​អាច​នាំឱ្យ​ស្ត្រី​អារ (​គ្មាន​កូន​) ប្រសិនបើ​មិន​ប្រុងប្រយ័ត្ន​។​

​    ​រោគសញ្ញា​ចំណុច​ទី ៤ អាច​ប្រាប់​អ្នក​បាន​ច្បាស់​អំពី​មហារីក​ស្បូន ប្រសិនបើ​៖
​    ​ឈឺពោះ អំឡុងពេល​មក​រដូវ​។ ត្រូវបង្កើត​កំណត់ចំណាំ​ដោយ​ខ្លួនឯង ប្រសិនបើ​មក​រដូវ​មិន​ទៀងទាត់​។ តើ​អ្នកមាន​អារម្មណ៍​ឈឺចាប់​នៅ​ពី​ក្រោយខ្នង ពោះ ឬ​ស្បូន​ទេ នៅពេល​មក​រដូវ​? នេះហើយ​ជា​រោគសញ្ញា​ដែល​មិនអាច​ប្រកែក​បាន​។ ឈឺចាប់​អំឡុងពេល​រួមភេទ​គឺ​មិនមែនជា​រឿង​ធម្មតា​ទេ ហើយ​វា​ក៏​អាចជា​រោគសញ្ញា​របស់​វា​ដែរ​។ ចេញឈាម​ជារឿយៗ​អំឡុងពេល​មក​រដូវ​គឺជា​សញ្ញា​ច្បាស់​មួយ​នៃ​ជំងឺមហារីក​ស្បូន​នេះឯង​។ យក​ល្អ ប្រសិនបើ​អ្នកមាន​អាកា​រៈទាំង​នេះ​គួរ​ទៅរក​ពេទ្យ​ជំនាញ​ដើម្បី​ពិគ្រោះ​ជំងឺ​មុនពេល​វា​ធ្ងន់ធ្ងរ​៕

​ប្រភព​៖ foodsandhealthylife

adverise with khmeread

មតិយោបល់