adverise with khmeread Untitled 1

វិធី​ល្អ​បំផុត​សម្រាប់​សម្អាត​គីស​ដៃ​ស្បូន​

    ​គីស​ដៃ​ស្បូន​គឺជា​ថង់​មួយ​ដែលមាន​សារធាតុ​រាវ​ក្នុងនោះ ដែល​កកើតឡើង​នៅលើ​ផ្ទៃ​អូវែ​ស្ត្រី​ម្ខាង ឬ​ទាំងសងខាង​។ ភាគច្រើន​ស្ត្រី​នឹង​អាច​កើត​វា​នៅពេល​ណាមួយ យ៉ាងហោច​ក៏​ម្ដង​ដែរ​ក្នុង​មួយជីវិត​។​

​    ​យោងតាម​ការសិក្សា ស្ត្រី​ភាគច្រើន​ដែល​មិនទាន់​អស់​រដូវ​មាន​វា​ម្ដង ឬ​ច្រើនដង​ក្នុង​ជីវិត​របស់​ពួកគេ ខណៈដែល​ស្ត្រី ១៤,៨ ភាគរយ​មាន​វា បន្ទាប់ពី​អស់​រដូវ​។​

​    ​ភាគច្រើន​គីស​ដៃ​ស្បូន គឺ​ចាត់ទុកជា​មុខងារ​មួយ មានន័យថា ពួកវា​កើតឡើង​ជាធម្មតា​អំឡុងពេល​វដ្ត​រដូវ ហើយ​វា​មិនមែនជា​ផ្នែក​មួយ​នៃ​ដំណើរ​កកើត​ជំងឺ​ទេ​។​

​    ​ជារឿយៗ មនុស្ស​មិន​ប្រុងប្រយ័ត្ន​គីស​ដៃ​ស្បូន​ទេ ដោយសារ​វា​មិន​បង្កបញ្ហា​ផ្សេងៗ​។ យ៉ាងណាមិញ​ករណីខ្លះ ពួកវា​អាច​បណ្ដាលឱ្យមាន​រោគសញ្ញា​ដូចជា ហើមពោះ ឈឺចាប់​ក្នុង​ពោះ មក​រដូវ​មិន​ទៀងទាត់ ឈឺចាប់​ពេល​មក​រដូវ ឈឺចាប់​ពេល​រួមភេទ ឈឺចាប់​នៅក្រោយ​ខ្នង​ឬ​ភ្លៅ មាន​សម្ពាធ​នៅ​រន្ធ​គូថ​និង​ប្លោកនោម ចង់​ក្អួត និង ក្អួត​ហើយ​វា​ក៏​អាច​ធា្ល​ក់​ចុះ​នូវ​មេជី​វិត​ញី​ផងដែរ​។​

​    ​យ៉ាងណាមិញ​នេះ​ជា​របៀប​លាង​សម្អាត​គីស​ដៃ​ស្បូន​ដោយ​ខ្លួនឯង​។​

​    ​* កម្ដៅ​
​    ​កម្ដៅ​ត្រូវបាន​គេ​និយាយថា​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ឈឺចាប់ ឬ​ឈឺ​ក្នុង​ពោះ​ដោយសារ​គីស​ដៃ​ស្បូន​។​
​    ​- យក​កន្សែង​ក្ដៅ​ឧណ្ហៗ ឬ​ដប​ទឹក​ក្ដៅ​ស្អំ​នៅលើ​ពោះ និង​ខាងក្រោម​តំបន់​ត្រគាក​។​
​    ​- ធ្វើបែបនេះ​រយៈពេល ១៥ នាទី​។​
​    ​- ធ្វើបែបនេះ​រហូត​ទាល់តែ​បាត់​ឈឺពោះ​ដោយសារ​គីស​ដៃ​ស្បូន​៕

adverise with khmeread
ប្រភព៖ naturalmedicinebox

អ្នកនឹងចូលចិត្ត

មតិយោបល់