adverise with khmeread Asdasd

កូរ៉េខាងជើង​រៀបចំ​ព្រឹត្តិការណ៍​សម្តែង​លើ​អាកាស​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​

    ​ប្រទេស​កូរ៉េខាងជើង​បាន​ប្រារព្វ​ពិធីបុណ្យ​អាកាស ដោយ​មានការ​លោតឆ័ត្រ​យោង ការបង្ហាញ​ទ័ពអាកាស និង​មាន​ស្រា​បៀរ​ជាច្រើន ដែល​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ប្រទេស​របស់​ពួកគេ​ឱ្យ​កាន់តែ​ច្រើនជាង​មុន​។​

​    ​ពិធីបុណ្យ​អាកាស​មិត្តភាព​អន្តរជាតិ​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ទីក្រុង​កំពង់ផែ Wonsan ត្រូវបាន​ផ្សព្វផ្សាយ​ជាច្រើន​ខែ​កន្លងមកនេះ​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ខណៈ​នេះ​ជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​តំបន់​នេះ ស្របពេល​តំបន់​នេះ​បានក្លាយ​ជាទី​ពេញនិយម​របស់​ភ្ញៀវទេសចរ​ចិន ហើយ​កាលពី​អតីតកាល ទីនេះ​បាន​ទាក់ទាញ​ទេសចរ​ជប៉ុន​ជាច្រើន​ដែល​ពួកគេ​ទាំងនោះ​បានធ្វើ​ដំណើរ​តាម​សាឡាង​។​

​    ​ព្រលានយន្តហោះ Wonsan ថ្មី​ដែលមាន​ឈ្មោះ​ផ្លូវការ​ថា Kalma Airport និង​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ដោយ​យោធា បាន​បន្ថែម​អគារ​មួយ​មាន​ហាង​កាហ្វេ ហាង​ទំនិញ និង​ការ​រចនា​ជញ្ជាំង​កញ្ចក់​តាម​រចនាប័ទ្ម​ថ្មី​ដើម្បី​ជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​អ្នកដំណើរ​កម្សាន្ត​។​

​    ​យន្តហោះ​របស់​ក្រុមហ៊ុន​ទេសចរណ៍​យក្ស​របស់​កូរ៉េខាងជើង​គឺ Air Koryo ក៏បាន​បង្ហាញខ្លួន​នៅ​ពិធី​នោះដែរ ខណៈ​ឧទ្ធម្ភាគចក្រ​ធុន Hughes 500 ដែលជា​ផលិតផល​របស់​អាមេរិក និង​ប្រើ​សម្រាប់​យោធា និង​យន្តហោះ​ចម្បាំង MiG-29 របស់​រុស្ស៊ី ក៏បាន​ចូលរួម​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។​

​    ​ប្រជាជន​កូរ៉េខាងជើង​រាប់ពាន់នាក់​បានបង្ហាញ​ខ្លួន​នៅក្នុង​ពិធី​នេះ ខណៈ​អ្នកកាសែត​បរទេស និង​ភ្ញៀវទេសចរ​ក៏ត្រូវ​បាន​អញ្ជើញ​ចូល​ពី​ធី​នេះដែរ​។​

​    ​ប្រទេស​កូរ៉េខាងជើង​បាន​ផ្សព្វផ្សាយ​តំបន់​ទេសចរ​របស់ខ្លួន​អស់​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ត្រូវបាន​រារាំង​ដោយ​ការដាក់ទណ្ឌកម្ម និង​ការឡើង​កម្តៅ​នយោបាយ​ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​៕

​ប្រភព​៖ news.com.au

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់