adverise with khmeread 1

ផ្លូវ​ចម្លែក​បំផុត​លើ​លោក​មានតែ​ក្នុងប្រទេស​បារាំង​! លិច​ក្រោម​ទឹក​មួយថ្ងៃ​ពីរដង

    ​ប្រសិនបើ​លោកអ្នក​ចង់​ដើរ​កម្សាន្ត​នៅ​ប្រទេស​បារាំង​ក្នុង​ថ្ងៃ​ណាមួយ លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ផ្លូវ​ដែល​លោកអ្នក​នឹងធ្វើ​ដំណើរ ព្រោះ​ផ្លូវ​មួយ​នេះ​នឹង​បាត់​ខ្លួន​ដោយសារ​ទឹកសមុទ្រ​។​

​    ​ដោយ​ត​ភ្ជាប់​ឈូង​សមុទ្រ Burnёf ជាមួយ​កោះ Noirmoutier ផ្លូវ Passage du Gois មិន​ត្រឹមតែ​ជា​ផ្លូវ​មាន​តែមួយ​ក្នុង​លោក​នេះ​ទេ ក៏ប៉ុន្តែ​វា​ក៏​គ្រោះថ្នាក់​ជាងគេ​ផងដែរ​។ លោកអ្នក​អាច​ឆ្លងកាត់​ផ្លូវ​នេះ​តែ​ពីរដង​ប៉ុណ្ណោះ​មុនពេល​ទឹក​ឡើង​លិច​ផ្លូវ​នេះ​។ ផ្លូវ​ដែលមាន​ចម្ងាយ ៤,១៥ ម៉ែត្រ​នេះ​នឹង​ស្ថិតនៅក្រោម​ទឹកសមុទ្រ​នៅ​កម្ពស់ ៣,៩៦ ម៉ែត្រ​។ ដូច្នេះ​ភ្ញៀវទេសចរ​អាច​ប្រើ​ផ្លូវ​នេះ​តែ​ពីរដង និង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ (​ជាពិសេស​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​សងខាង​ផ្លូវ​នេះ​បង្ហាញ​ស្រាប់​ថា​ពេលណា​ផ្លូវ​នេះ​មាន​សុវត្ថិភាព​ប្រើប្រាស់​)​។​

​    ​ទោះបី​ពេលខ្លះ​កំពុងធ្វើដំណើរ​ស្រាប់តែ​លិច​ទឹក ប៉ុន្តែ​សំណាងល្អ​គេ​ដាំ​បង្គោល​អម​សងខាង​សម្រាប់​ឱ្យ​មនុស្ស​តោង​និង​រង់ចាំ​គេ​មកជួយ​៕

adverise with khmeread
ប្រភព៖ boredpanda

អ្នកនឹងចូលចិត្ត

មតិយោបល់