adverise with khmeread Untitled 1

របៀប​ធ្វើ​ក្រមួន​ប្រេងដូង សម្រាប់​ប្រើប្រាស់​ដើម្បី​ថែ​សម្រស់​ស្បែក និង​សុខភាព​មាត់​ធ្មេញ​

    ​១. ជ្រើស​យក​ដូងទុំ សាច់​ក្រាស់​។ កោស​យក​សាច់ កាត់​ជា​ដុំៗ​ហាលថ្ងៃ​ចោល ២៤ ម៉ោង​រហូត​ទាល់តែ​ស្ងួត​សាច់​ខ្សោះ​ជាតិ​ទឹកដូង​ពី​សាច់ដូង​។ 
​    ​២. យក​សាច់ដូង​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក កិន​វា​ឱ្យចេញ​ជា​ក្រែ​ម​ប៉ិៗ​។ អាច​កិន​វា​ពីរដង​។ 
​    ​៣. ចាក់​ក្រែ​ម​ដូង​ចូលក្នុង​ដប​មួយ ហើយ​រក្សាទុក​កន្លែង​ក្តៅ ១៤ ម៉ោង បន្ទាប់មក​លោកអ្នក​នឹង​ទទួលបាន​ក្រមួន​ដូង​សម្រាប់​ប្រើប្រាស់​។​

​    ​* អត្ថប្រយោជន៍​របស់​ក្រមួន​ដូង (​វា​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​រោគ​ផ្សិត​)៖ 
​    ​- ដុសធ្មេញ​ជួយ​ការពារ​ធ្មេញ​ពី​ដង្កូវ​ស៊ី ឬ​ធ្មេញ​ប្រហោង និង​ធ្វើឱ្យ​ធ្មេញ​ស​ស្អាត​មាន​សុខភាព​ល្អ​។ 
​    ​- លាប​លើ​ស្បែក​ជួយ​រក្សា​ស្បែក​ឱ្យ​រលើបរលោង សាច់​ចាំ និង​រក្សា​សំណើម​ស្បែក​។ 
​    ​- លាប​លើ​ស្បែក ពេល​កោរ​រោម​។​
​    ​- ជួយ​ជម្រះ​គ្រឿង​ផាត់មុខ​យ៉ាង​ស្អាត និង​ឆាប់រហ័ស​។​
​    ​- សម្អាត​ស្បែ​កមុខ ការពារ​មុខ​ពី​ការ​កើតមុន​៕

adverise with khmeread
ប្រភព៖ enkivillage

អ្នកនឹងចូលចិត្ត

មតិយោបល់