adverise with khmeread Zidane

រឿងរ៉ាវ ៥ យ៉ាងដែល​យើង​បានដឹង​ពី​លោក Zinedine Zidane ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី​របស់ Real

១. អ្នកចាត់ការ​ថ្មី​មួយរូប​នេះ​មិន​មានការ​ចំអក​ឡក​ឡើយ​ដូច​អ្នកចាត់ការ​មុនៗ
​    ​ឈ្មោះ​លោក Zidan ត្រូវបាន​បន្លឺឡើង​គ្រប់​ទីកន្លែង​ដោយ​ក្រុម​អ្នកគាំទ្រ​ក្រុម Real Madrid ក្នុង​កីឡាដ្ឋាន​បាល់ទាត់ Bernabéu ។ នៅទីនេះ​គាត់​ត្រូវបាន​គេ​គោរព​ដូចជា​អ​ទិ​ទេព ដែល​អាចជា​ការបង្ហាញ​ថា​វា​គឺជា​ការចាប់ផ្តើម​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​មួយ​នេះ​។​

២. កីឡាករ Isco ទទួលបាន​សិទ្ធ​ចូល​លេង​ជា​ជម្រើស​ដំបូង​ឲ្យ​ក្រុម Real Madrid 
​    ​កីឡាករ​រូបនេះ​មិនបាន​អង្គុយ​នៅ​កៅអី​បម្រុង​ដូច​កាលដែល​នៅក្រោម​ការដឹកនាំ​របស់​លោក Rafa Benitez នោះឡើយ។​ នេះ​ជាការ​ចាប់ផ្តើម​ដ៏​ពិ​សេសមួយ​សម្រាប់​លោក Zidane ដើម្បី​ប​ង្ឃាំ​ង​ខ្សែបម្រើ​មួយ​នេះ​ពី​ការតាមប្រមាញ់​ពីរ​បស់​ក្រុម Machester City និង Juventus នៅក្នុង​ខែ​នេះ​។​
​    ​ក្រោម​ការដឹកនាំ​របស់​លោក Rafa Benitez នាពេល​កន្លងមក​បាន​ធ្វើ​ឲ្យ​កីឡាករ Isco មានការ​ថ្នាំងថ្នាក់​ចិត្ត និង​ចង់​ចាក​ចេញពី​ទឹកដី Bernabeu ផងដែរ​។​

៣. ក្រុម Real Madrid នៅតែ​ហុច​ឱកាស​ច្រើន​ដល់​គូប្រកួត ហើយ​ថ្ងៃ​ណាមួយ​ពួកគេ​នឹងរង​គ្រោះ​ជាមិនខាន​
​    ​ពួកគេ​ត្រូវតែ​គាបសង្កត់​នៅ​តំបន់​គ្រោះថ្នាក់​របស់​គូប្រកួត​និង​មិនត្រូវ​ទុកពេល​ច្រើន​ឱ្យ​ខ្សែបម្រើ​របស់គេ​លេង​បាល់​នោះទេ​។ និយាយ​គឺ​ពិតជា​ស្រួល​ជាង​ធ្វើ ប៉ុន្តែ Ronaldo និង Bale អាច​លេង​ឆ្លាស់គ្នា​បាន ហេតុដូច្នេះ​រឿង​អ្វី​ដែលថា Real ដាក់​ការ​គាប​សង្កប់​មិនបាន​?

៤. ទម្រង់​លេង​ដ៏​មិនគួរ​ឲ្យ​នឹង​ស្មាន​ដល់​របស់​អតីត​តារាបាល់ទាត់​ឆ្នើម​របស់​ក្រុម Tottemham Hotspur គឺ Gareth Bale 
​    ​គាត់​លេង​បាន​យ៉ាង​ល្អ​ទាំង​តង់​ទីមួយ​និង​តង់​ទី​ពីរ​។ គាត់​បានធ្វើ​សម្រេច ៣ គ្រាប់​ក្នុងការ​ប្រកួត​យ​ប់​មិញ​នេះ​។ ទម្រង់​លេង​ដ៏​ល្អ​របស់​កីឡាករ​ស​ញ្ជ​តិ​វេ​លស៍​រូបនេះ​បានធ្វើ​ឲ្យ​ដៃគូ​ប្រកួត​ជួប​ផលវិបាក​យ៉ាងខ្លាំង​ក្នុងការ​ដណ្តើម​បាល់​ពី​គាត់​។​
​    ​ប៉ុន្តែ​គ្រាប់​បាល់​ទី​ពី​របស់គាត់​គឺជា​គ្រាប់​បាល់​ដ៏​ពិសេស ដែល​បាន​រំលឹក​ដល់​អ្នកតាមដាន​វិស័យ​កីឡាបាល់ទាត់​ថា ហេតុអ្វី​បានជា​ក្រុម Real Madrid ហ៊ាន​ចំណាយលុយ​ដល់​ទៅ ៨៦​លាន​អ៊ឺ​រ៉ូ សម្រាប់​កីឡារ​រូបនេះ​។​

៥. កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ James Rodriguez ត្រូវបាន​រង់ចាំ​អស់​រយៈពេល ៦៥ នាទី​មុនពេល​ប្តូរ​កីឡាករ Isco ចេញ​
​    ​មិន​ត្រឹមតែ​លោក Benitez សូម្បីតែ​លោក Zidane ក៏​ស្មុ​គ្រ​ស្មាញ​ក្នុងការ​ជ្រើសរើស​រវាង​កីឡាករ​ល្អ​ទាំង​ពីររូប​នេះដែរ​។ ទោះយ៉ាងណា អ្នក​ទាំង​ពីរបាន​ដើរតួ​ដ៏​សំខាន់​សម្រាប់​ក្រុម Real សម្រាប់​ជ័យជម្នះ​យប់មិញ​ក្នុង​លទ្ធផល ៥-០ លើ​ក្រុម Deportivo៕

 

adverise with khmeread
ប្រភព៖ ដឹ​សាន់​

មតិយោបល់