adverise with khmeread 1

កូរ៉េខាងជើង​សារភាព​ប្រាប់​អង្គការ UN ថា​ខ្លួន​ត្រៀម​រួចជាស្រេច​សម្រាប់​ស​ង្គ្រា​មនុ​យ​ក្លេ​អ៊ែរ​ដ៏​ហិនហោច​ជាមួយ​អាមេរិក​

​    ​អាណាចក្រ​ឯកោ​កូរ៉េខាងជើង​បាន​ប្រាប់​អង្គការសហប្រជាជាតិ​ថា ខ្លួន​បាន​ត្រៀម​រួចជាស្រេច​សម្រាប់​ជម្លោះ​ដ៏​ហិនហោច​ជាមួយ​បច្ចាមិត្ត​របស់ខ្លួន បន្ទាប់ពី​អាមេរិក​ហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក Rockwell B-1B Lancer ចំនួន​ពីរ​គ្រឿង​លើ​ប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើតាម​ប្រភពព័ត៌មាន Daily Star កាលពី​ថ្ងៃទី ២៦ កញ្ញា​។ 

​    ​លោក Ri Yong Ho រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង បាន​ប្រាប់​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ទង្វើ​របស់​អាមេរិក​អាច "​បញ្ឆេះ​ភ្លើងសង្គ្រាម​នុយក្លេអ៊ែរ​ឱ្យ​ផ្ទុះឡើង​"​។ 

​    ​លោក Ri អះអាងថា យន្តហោះ​អាមេរិក​បាន​ហោះ​រំលោភ​លើ​តំបន់​គ្មាន​កងទ័ព និង​បាន​ព្រមាន​ថា អាមេរិក​នឹង​ប្រឈម "​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​បំផុត​ហួស​ពី​ការ​ស្មាន​ទៅទៀត​"​។​

​    ​អាមេរិក​បាន​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​អស្ចារ្យ​របស់ខ្លួន​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​កូរ៉េខាងជើង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទី ៥ របស់ខ្លួន​។​

​    ​មួយវិញទៀត អ្នកជំនាញ​អាមេរិក​ជឿថា កូរ៉េខាងជើង​មាន​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​គ្រប់គ្រាន់​សម្រាប់​ផលិត​គ្រាប់​នុយក្លេអ៊ែរ​បាន ២០ គ្រាប់​ក្នុង​មួយឆ្នាំ​៕ 

​ប្រភព​៖ Daily Star

 

adverise with khmeread

មតិយោបល់