adverise with khmeread Adasdas

ធ្លាប់​សុបិន​ឃើញ​រើស​ចិញ្ចៀន​ទេ អ្នក​នៅ​លីវ​? ត្រៀម​ចិត្ត​ឱ្យ​ហើយ​ទៅ ពេល​ដឹង​អត្ថន័យ​ពិត​របស់​វា​

    ​សុបិន​គឺជា​ផ្នែក​មួយ​នៃ​ទំនាយ​ដែល​នឹង​ប្រាប់​ហេតុភេទ​នៅពេល​មនុស្ស​ភ្ញាក់​ពី​គេង និង​ព្រឹត្តិការណ៍​នានា​ក្នុង​ពេលអនាគត​។ សុបិន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ វា​អាចជា​ប្រផ្នូល​ប្រាប់​មនុស្ស​ជាមុន នៅពេល​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ទោះបីជា​ផ្នែក​វិទ្យាសាស្ត្រ​មិនទាន់មាន​ភស្តុតាង​ច្បាស់លាស់​មក​បញ្ជាក់​ក្តី​។ 

​    ​ដោយឡែក​ទាក់ទង​នឹង​សុបិន​ឃើញ​ចិញ្ចៀន ភាគច្រើន​គឺជា​សុបិន​ល្អ​សម្រាប់​អ្នក​នៅ​លីវ​។ អត្ថន័យ​របស់​វា​គឺ​យ៉ាង​ដូច្នេះ​៖ 

​    ​១. យល់សប្តិ​ធ្វើឱ្យ​បាក់​ឬ​ឱ្យ​បាត់​ចិញ្ចៀន​របស់ខ្លួន ទំនាយ​ថា អ្នកនឹង​មាន​លាភ​ក្នុងការ​រកស៊ី ឬ​រឿង​លុយកាក់​។     ​២. យល់សប្តិ​រើស​បាន​ចិញ្ចៀន​មួយ​វង់ ឬ​បាន​ទទួលយក​វា​ជា​អំណោយ ទំនាយ​ថា នឹង​បាន​ជួប​ស្នេហា​ថ្មោងថ្មី ឬ​មិត្តភាព​ថ្មី​យ៉ាងសំខាន់​។ 
​    ​៣. យល់សប្តិ​ពាក់ចិញ្ចៀន​មាន​ត្បូង ទំនាយ​ថា នឹង​បាន​គូស្រករ​ជា​អ្នកធំ ហើយ​អ្នកនឹង​បានកូន​ប្រុស​។ បើជា​ចិញ្ចៀន​ឥត​ត្បូង អ្នកនឹង​បានកូន​ស្រី​៕ កាត់​រូប​ផង​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់