adverise with khmeread 1

បទ​ជប៉ុន​នេះ​កំពុង​ល្បី​ស្រដៀង Gangnam Style

    ​កាលពីពេល​ថ្មីៗ​នេះ បទ​ចម្រៀង​មួយ​បទ​ដែល​ច្រៀង​អំពី​ផ្លែឈើ និង​ប៊ិក​កំពុង​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត ហើយ​ជាការ​ពិត គ្មាន​នរណាម្នាក់​ដឹង​ពី​អត្ថន័យ​ពិតប្រាកដ​របស់​បទ​នេះឡើយ​។​

​    ​វីដេអូ​បទ​ចម្រៀង Pen-Pineapple-Apple-Pen ឬ​ហៅ​កាត់ PPAP នៅលើ YouTube របស់​តារា​កំប្លែង និង​ជា Dj ជប៉ុន​គឺ​លោក Kosaka Daimaou វ័យ ៤៣ ឆ្នាំ មាន​គ្រប់លក្ខណៈ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​បទ​ល្បី​។ បទ​នេះ​មាន​ចង្វាក់រាំ​ប្លែក ហើយ​អត្ថបទ​ចម្រៀង​វិញ​គ្មាន​ន័យ​ទាល់តែសោះ ប៉ុន្តែ​វា​ធ្វើឱ្យ​លោកអ្នក​សើច​សប្បាយ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ចូល YouTube កាលពី​ថ្ងៃទី ២៥ ខែសីហា​កន្លងទៅ ហើយ​មាន​អ្នក​ចុច​ទស្សនា​ជាង ២ លាន​ដង កំពុង​ត្រូវបាន​គេ​លើកសរសើរ​ថា ជា​បទ​ល្បី​បន្ទាប់​ពីបទ Gangnam Style៕

​ប្រភព​៖ straitstimes

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់