adverise with khmeread 1

ថត​បាន​រូប​ប្លែក​ដ៏​ល្អឥតខ្ចោះ​មួយ​ប្លង់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ២០១៦ ផ្អើល​ពេញ​សហរដ្ឋអាមេរិក​

    ​កាលពីពេល​ថ្មីៗ​នេះ មាន​រូបភាព​មួយ​សន្លឹក​បាន​ល្បីរ​ន្ធឺ​ពេញ​បណ្តាញ​សង្គម​នៅ​សហរដ្ឋអាមេរិក ខណៈ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​គណៈបក្ស​ប្រជា​ធ​បិ​តេ​យ្យ​ត្រូវបាន​បែរខ្នង​ដាក់​ដោយ​ហ្វូង​អ្នកគាំទ្រ​របស់ខ្លួន​។​

​    ​លោក Victor Ng ដែលជា​អ្នក​រចនា​ម្នាក់​សម្រាប់​ក្រុម​របស់​លោកស្រី Clinton បាន​ចែករំលែក​រូបភាព​ដែល​ថត​ដោយ​ជាង​ថតរូប Barbara Kinney កាលពី​សប្តាហ៍​មុន​នៅពេល​លោកស្រី​ឈរ​នៅក្នុង​បន្ទប់​មួយ​ដែល​ពោរពេញ​ទៅដោយ​មនុស្ស​នៅ​ពិធី​មួយ​ក្នុង​ទីក្រុង Orlando​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​លោកស្រី​បាន​សុំ​ហ្វូងមនុស្ស​ថតរូប Selfie ឬមួយ​ក៏​អ្នក​ទាំងនោះ​ចង់​ធ្វើ​ថតរូប​ដោយ​ខ្លួនឯង​។ យ៉ាងណាក្តី ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​ឆ្លើយតប​ចំពោះ​រូប​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​សន្លឹក​នេះ​ថា នៅក្នុង​យុគសម័យ​ថតរូប Selfie គឺ​គេ​ថត​បែប​នេះឯង​ដើម្បី​បង្ហោះ​ចូល​បណ្តាញ​សង្គម​នាពេល​បច្ចុប្បន្ន​៕

adverise with khmeread
ប្រភព៖ huffingtonpost

អ្នកនឹងចូលចិត្ត

មតិយោបល់