adverise with khmeread Unnamed %281%29

បងប្អូន​ប្រុស​ស្រី​ស្រស់ស្អាត២​នាក់ ត្រូវ​ក្រុមចោរ​ប្រដាប់កាំភ្លើងខ្លីភ្ជង់​ប្លន់​យក​ម៉ូតូ Zoomer-X ផុយៗ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បានធ្វើ​សកម្មភាព​ភ្ជុង់​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer -X មួយគ្រឿង​បានសម្រេច​ពីបងប្អូន​ប្រុស​ស្រី​២​នាក់​ដែល​ទើបនឹង​មកពី​ញ៉ាំអី វិញ​ត្រឡប់​ជិត​ដល់ផ្ទះ​ទៅហើយនោះ។​

    អំពើ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​ថ្ងៃទី​២៦ ​ខែកញ្ញា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ព្រៃ​កំ​បត់ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ជនរងគ្រោះ​ឈ្មោះ អ៊ូ​សេង ភេទ​ប្រុស ​អាយុ​២១ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ភូមិ​ព្រៃ​កំ​បត់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, និង​ប្អូនស្រីឈ្មោះ អ៊ូ ម៊ី អាយុ១៧​ឆ្នាំ​ មុខរបរ​សិស្ស ស្នាក់នៅ​ជាមួយគ្នា ហើយ​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​ម៉ាក ​zoomer x ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GA-8767។​

    តាម​សំដី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​គេ​និង​ប្អូនស្រី​បាន​ឌុប​គ្នា​មកពី​ញ៉ាំអី​នៅ​ជិត​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ខណៈ​ជិះ​មកដល់​ចំណុចកើតហេតុ​ជិតដល់ផ្ទះ​ទៅហើយនោះ​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌូ​ក​ (Duke)​ មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិនស្គាល់​ម៉ាក មក​កៀរ​ឱ្យ​ឈប់​រួច​ភ្ជង់​គំរាម​បាញ់​។​

    ភ្លាមនោះ​រូបគេ​ និង​ប្អូនស្រី​បាន​ចុះ​ពីលើ​ម៉ូតូរ​ត់យ​ករួច​ខ្លន​ហើយ​ជនសង្ស័យ​ក៏​យក​ម៉ូតូ​គេចខ្លួនបាត់​តែម្តង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល ចោមចៅ ដើម្បី​ឱ្យសមត្ថកិច្ច​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

 

adverise with khmeread

មតិយោបល់