adverise with khmeread Unnamed

ឃាត់​ក្មេង​ទំនើង​មួយក្រុម​ជិះ​ម៉ូតូ​ពេញ​ផ្លូវ​ ខឹង​គេ​ស្តីបន្ទោស​គប់​រថយន្ត​គេទៀត​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្មេង​ទំនើង​មួយក្រុម ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​បង្ក​ឱ្យ​ស្ទះផ្លូវ​រថយន្ត​បើកបរ​មិនបាន ហើយ​អ្នកបើករថយន្ត​បាន​ស្តីឱ្យ​បន្តិច​ប​ន្ទួ​ច ហើយ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​កើត​ចិត្ត​ខឹង នាំគ្នា​ដេញ​យក​ដុំថ្ម​គប់​រថយន្ត ហើយ​បាន​ជួបនឹង​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​៣​នាក់​ និង​ម៉ូតូ​២​គ្រឿង។​

    ហេតុការណ៍​នេះ​នៅ​ផ្លូវ​បេតុង​អង្គ​តា​ម៉ិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់​ថ្ងៃទី​២៦​ កញ្ញា​ ឆ្នាំ​២០១៦​នេះ ។​

    តាម​ប្រភពពី​ម្ចាស់​រថយន្ត​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​បានធ្វើ​ដំណើរ​តាម​រថយន្ត​ស្តា​រិច​មួយគ្រឿង តាម​បណ្តោយ​ផ្លូវ​ខាងលើ​។

    ​ខណៈពេល​បើក​សុខៗ​មកដល់​ក្រោយ​វត្ត​អង្គ​តា​ម៉ិ​ញ ក៏​ជួប​និង​ក្រុម​ក្មេង​ជិះ​ម៉ូតូ​ប្រសាច​ពេញ​ផ្លូវ​ធ្វើឱ្យ​គាត់​បើក​ទៅមុខ​មិន​រួច ហើយ​គាត់​បាន​ស៊ី​ផ្លេ​សុំ​ផ្លូវ​តែ​ក្រុម​ក្មេង​ទាំ​នោះ​នៅតែ​មិន​អែប​ខាង។

    ​បន្ទាប់មក​គាត់​បាន​បើក​កញ្ចក់​ស្រែកថា ​"​ពួក​ប្អូនឯង ជិះ​ម៉ូតូ​អត់​មើល​ឡាន​គេ​បើក​ទេ​អី​"។​ ហើយ​គាត់​ក៏​បើករថយន្ត​ហួស​ទៅមុខ​ទៅបាន​បន្តិច ក៏​ស្រាប់តែ​ក្រុម​ក្មេង​ទាំងនោះ​ដេញ​មកពី​ក្រោយ​យក​ដុំថ្ម​គប់​មកលើ​រថយន្ត​រប​ស់គា​ត់ បណ្តាលឱ្យ​កំពិត។ ​ភ្លាមនោះ​ក៏​ប្រទះ​នឹង​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ល្បាត ដេញ​ឃាត់​បាន​៣​នាក់​និង​ម៉ូតូ​២​គ្រឿង។​

    ក្រោយមក​ម្ចាស់​រថយន្ត​មិនបាន​ប្តឹងផ្តល់​អ្វី​នោះទេ​គ្រាន់តែ​ប្រដៅ​ដល់​ក្រុម​ក្មេង​ទំនើង​ទាំងអស់នោះ ប៉ុន្តែ​សុំឱ្យ​សមត្ថកិច្ច​យកទៅ​អប់រំ​នៅ​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ធ្វើ​កិច្ចសន្យា​កុំឱ្យ​មាន​លើក​ក្រោយ​ទៀត៕

 

adverise with khmeread

មតិយោបល់