adverise with khmeread Untitled 1

មិន​ច្បាស់​ថា Floyd Mayweather រ៉ាយរ៉ាប់​រឿងរ៉ាវ​ក្រោយ​ចូលនិវត្តន៍ ឬ​អួត​ផ្ទះ​ថ្មី​តម្លៃ​រាប់លាន​

    ​អតីត​អ្នក​ប្រដាល់​មិន​ស្គាល់​រសជាតិ​ចាញ់​ដែលជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់​ស្ថាប័ន​ប្រាំ​ផ្សេងៗ​គ្នា Floyd Mayweather មាន​ពេល​លំហែកាយ​ច្រើនណាស់ ដោយហេតុថា​ឥឡូវនេះ​រូបគេ​បាន​ចូលនិវត្តន៍​ពី​កីឡាប្រដាល់​ទៅហើយនោះ​។​

​    ​បុរស​ចូលចិត្ត​លេងខ្លួន​ហ៊ឺហា​សញ្ជាតិ​អាមេរិក​រូបនេះ ជា​ញឹកញាប់​ចូលចិត្ត​បង្ហាញ​រឿង​ផ្ទាល់​ខ្លូន​របស់គាត់​នៅលើ​បណ្តាញ​សង្គម ហើយ​ពេលនេះ​គាត់​បាន​បង្ហើប​រឿងរ៉ាវ​របស់គាត់​ប្រាប់​ទៅកាន់​ប្រិយមិត្ត​ចេញពីផ្ទះ​តម្លៃ​រាប់លាន​របស់គាត់​។​

​    ​Mayweather ដែល​បាន​ចូលនិវត្តន៍​ពីស​ង្វៀន​ប្រដាល់​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការប្រកាស​តទល់​គ្នា​ជាមួយនឹង​តារា​ប្រដាល់​ក្បាច់គុន​សេរី​ប្រចាំ​ស្ថាប័ន UFC គឺ Conor McGregor ប៉ុន្តែ​ការពិភាក្សា​ទាំង​នោះបាន​បរាជ័យ​។​

​    ​Mayweather បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ FightHype.com ថា "​ខ្ញុំ​បាន​ព្យាយាម​ដើម្បី​ធ្វើឱ្យ​ការប្រយុទ្ធ​មួយ​នេះ​កើតឡើង​រវាង​ខ្ញុំ និង Conor McGregor ។ យើង​មិនអាច​ធ្វើឱ្យ​ការប្រយុទ្ធ​មួយ​នោះ​កើតឡើង​សោះឡើយ ដូច្នេះ​យើង​ត្រូវតែ​បន្ត​ទៅមុខទៀត​"​។​

​    ​អតីត​អ្នក​ប្រដាល់​តំណាងឱ្យ​អាមេរិក​រូបនេះ​បាន​បន្ថែមថា "​ខ្ញុំ​មាន​អារម្មណ៍​ថា​ទទួលបាន​កិត្តិយស​ដែលជា​ឈ្មោះ​ធំ​បំផុត​ក្នុង​ស្ថា​ប័ណ MMA និង​ក្នុង​កីឡាប្រដាល់ ហើយ​ខ្ញុំ​នឹងមិន​ប្រកួត​ម្តងទៀត​នោះឡើយ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់