adverise with khmeread Index

នាងយុង​ ចាន់កន្និកាអរគុណ Khmeread

    បន្ទាប់ពី ​Khmeread ​បាន​ចុះផ្សាយ​អត្ថបទ​របស់​អ្នកនាង​យុង កន្និកា​បកស្រាយ​អំពី​ការបាត់​ខ្លួន​បងស្រី​របស់​នាង​ដែល​កំពុង​សម្តែង នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​រួចមក កន្និកា​បាន​ថ្លែង​អំំ​ណរ​គុណ​ដល់​ខ្មែរ​រីដ ដែល​បាន​ជួយ​បំភ្លឺ​បន្ថែម​និង​សរសេរ​ប្រកបដោយ​វិជ្ជាជីវ​:​សារព័ត៌មាន​ពិតប្រាកដ ។​


     នៅក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ​ Yung Chan Kanika​ បានសរសេរថា "​សូម​អរគុណ​ដល់ ​Khmeread​ ដែល​ជួយ​បំភ្លឺ​បន្ថែម​និង​សរសេរ​ដោយ​ពោរពេញ ដោយ​វិជ្ជាជីវ​:​អ្នកសារព័ត៌មាន​ពិតប្រាកដ ក្រោយ​ភ្លៀង​មេឃ​នឹង​ស្រឡះ អ្វីៗ​នឹង​ល្អ​វិញ​នៅ​ថ្ងៃស្អែក​..."​។​


    រហូតមកដល់​រសៀល​ថ្ងៃទី​១០​មករា​ឆ្នាំ​២០១៦​នេះ ព័ត៌មាន​ស្តីអំពី​ការបាត់​ខ្លួន​បងស្រី​របស់​នាង គឺ​នាង​យុង ចាន់​សុធាវី នៅ​ពុំទាន់​មាន​ដំណឹង​ថា "​បានរ​កនាង​ឃើញ​ឬ​នៅ​?  ឬក៏​រក​មិនទាន់​ឃើញ​នោះទេ​" ។​


    គួររំលឹកថា នា​ព្រឹក​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​ខ្មែរ​រីដ​បាន​រកឃើញ​ឃ្លី​ប​វីដេអូ​របស់​នាង​យុង ចាន់​កន្និកា ដែលមាន​រយ​:​ពេល ១២​នាទី​ធ្វើការ​បកស្រាយ​ពី​ការបាត់​ខ្លួន​បងស្រី​របស់​នាង​ស្របពេល​ម្តាយ​របស់​នាង​កំពុង​ឈឺ​ផង ធ្វើ​ឲ្យ​នាង​មានការ​ព្រួយ បារម្ភ​ជាខ្លាំង​ទាំង​ម្តាយ​ទាំង​បងស្រី​ដែល​បាន​បាត់​ខ្លួន​នៅលើ​ទឹកដី​អាមេរិក​នោះ​។​


    បន្ទាប់ពី​បានឃើញ​ឃ្លី​ប​វីដេអូ​នេះ លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ប្រតិកម្ម​ឆ្លើយតប​ជាមួយ​នាង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣​ទៀបភ្លឺ​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​ដោយបាន​លើកឡើងថា នាង​យុង បាន់​សុធាវី បាន​រត់គេច​ទៅវិញ ហើយ​លោក​ថា​មាន​ទាំង​ភស្តុតាង​ថែមទៀត ប៉ុន្តែ​ត្រូវបាន​អ្នកនាង​កន្និកា​បដិសេធ ដោយ​សូម​ឲ្យ​ប្រើពាក្យ​ថា​"​បាត់​ខ្លួន​"​វិញ ។​


    យោងតាម​ការបកស្រាយ​របស់​អ្នកនាង​កន្និកា ក្នុងដំណាក់កាល​ដំបូង​នេះ​នាង​គ្រាន់តែ​ចង់​ឲ្យ​ពុក​ម៉ែ​បងប្អូន​ប្រិយមិត្ត​អ្នក​អ្នកគាំទ្រ​ទាំងអស់​ព្យាយាម​យល់​ហេតុផល​នៃ​ការបាត់​ខ្លួន​របស់​បងស្រី​អ្នកនាង​ផ្ទាល់​ដែល​ក្នុងនាម​ជា​អ្នកសិល្បៈ​មួយរូប​ក៏​មិន​ចង់​ឲ្យ​មានរឿង​បែបនេះ​ដែរ​។​


    អ្នកនាង​បាន​បន្តថា "​បើសិនជា​ការបាត់​ខ្លួន​របស់​បងស្រី​អ្នកនាង​ជាការ​រត់គេច​នោះ​អ្នកនាង​នឹង​ចេញមុខ​សុំទោស រាល់​កំហុសរ​បស់បង​ស្រី​របស់​នាង​ទៅដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា ជាពិសេស​អ្នកសិល្បៈ​ដូចគ្នា​ផងដែរ ។ ដូចនេះ​សូម​ផ្តល់​ពេលវេលា​សម្រាប់​ស្វែងរក​ដំណឹង​របស់​បងស្រី​នាង​សិន​"​។​


     នៅក្នុង​វីដេអូ​នោះ​អ្នកនាង យុង ចាន់​កន្និកា ក៏បាន​លើកឡើង​ពី​ឈ្មោះ​របស់ លោក សុះ ម៉ាច ដោយ​អ្នកនាង​លើកឡើងថា "​សូម​គោរព​ជូន​លោកពូ សុះ ម៉ាច ដែលជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដែល​ប្រៀបដូចជា​ឪពុកម្តាយ​របស់​យើងទាំងអស់គ្នា​ដូចនេះ​ខ្ញុំ​សូម​ឲ្យ​លោកពូ​មានការ​គិតពិចារណា​ឡើងវិញ​ហើយ​ជាពិសេស​ឲ្យ​យក​ច្បាប់​មក​និយាយ កុំ​យក​អ្វីដែល​យើង​គិត​ដោយ​ខ្លួនឯង​មក​និយាយ​"​។​


    នាង​បន្តថា "​ជំហាន​ដំបូង​នៃ​ច្បាប់​ទី​១ ទី​២ ទី​៣ បាន​ចារ​នៅក្នុង​ហ្នឹង​ដែល​បងស្រី​ខ្ញុំ​បាន​បាត់​ខ្លួន​ជិត​៤​ថ្ងៃ​ទៅហើយ យើង​អាច​ប្រើ​ភាសា​រត់គេច​មកជា​ការ​បាត់​ខ្លួន​ដើម្បី​ឲ្យ​ស្ងប់​ដល់​អ្នកសិល្បៈ​ទាំងអស់​កុំ​ឲ្យ​មានការ​ឆោឡោ​....."​។​


    ការលើកឡើង​បែបនេះហើយ​ទើប​លោក​សុះ ម៉ាច មានការ​មិន​ពេញ​ចិត្តនឹង​អ្នកនាង យុង ចាន់​កន្និកា ហើយ​បញ្ចេញ​វីដេអូ​ឃ្លឹប​នៅ​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី ៩ មករា​នេះ ប្រតិកម្ម​តប​ជាមួយ​នាង ។​


    ទន្ទឹមនឹងនេះ​ផងដែរ កញ្ញា​ប្រិមប្រិយ​ដែល​កំពុង​សម្តែង​នៅ​សហរដ្ឋអាមេរិក​ក៏បាន​បង្ហោះ​វីដេអូ​ឃ្លឹប​មួយ​ផងដែរ ដោយបាន​បកស្រាយ​ថា " នាង​ខ្ញុំ​គ្រាន់តែ​ជម្រាបជូន​នៅ​ព័ត៌មាន​មួយ​នេះ​ថា បងស្រី យុង ចាន់​សុធាវី​មិនបាន​រត់គេច​នោះទេ​យើងទាំងអស់គ្នា​សុទ្ធតែ​មិនទាន់​បានដឹង​ច្បាស់​ថា​ករណី​មួយ​នេះ ដែល​ម្ចាស់ Sponsor ដែល​បាន​ធានា​នាង​(​កញ្ញា​ប្រិមប្រិយ​) បងស្រី យុង ចាន់​សុធាវី និង​ពូ​ក្រិន ដែល​មក​សម្តែង​នៅ​សហរដ្ឋអាមេរិក​នេះ ហើយ​គាត់​បានដាក់​ពាក្យបណ្តឹង ទៅ​ប៉ូលិស​ហើយ​ដើម្បី​ស្វែងរក បងស្រី​យុង ចាន់​សុធាវី​។​


     នាង​ប្រឹម​ប្រិ​យ​បន្តថា ប៉ុន្តែ​មិនមែន​ពាក្យបណ្តឹង​ដែល​បងស្រី​យុង ចាន់​សុធាវី រត់គេចខ្លួន​នោះទេ ព្រោះ​គាត់​បាន​ទៅ​ហាត់ប្រាណ​ដូច​សព្វមួយដង នៅ​ម៉ោង​៧​ឬ​៨ ហើយ​យ៉ាងយូរ​១​ម៉ោង​គឺ​គាត់​ត្រឡប់​មកវិញហើយ ។​តែ​ម្តងនេះ​គឺ​មិនឃើញ​គាត់​ត្រឡប់មកវិញ​នោះទេ​។​ចំពោះ​ម្ចាស់ Sponsor ក៏បាន​សួរ​ទៅកាន់​នាង​ប្រិមប្រិយ​ថា ឯណា​ប្អូន​ធា​វី គាត់​ទៅណា​?


     កញ្ញា​ប្រិមប្រិយ​បន្តទៀតថា កញ្ញា​ក៏​មិន​ដែរ ព្រោះ​កញ្ញា​នៅ​បន្ទាប់​រៀងៗ​ខ្លួន រីឯ Facebook, Line និង​លេខ​ទូរស័ព្ទ​របស់​បងស្រី​យុង ចាន់​សុធាវី​ក៏​មិនអាច​ទាក់ទង​បាន​ទាំងអស់​...​ហើយ​សម្រាប់​សម្ភារៈប្រើប្រាស់​គឺ​នៅផ្ទះ​ម្ចាស់ Sponsor ទាំងអស់​គឺ​បាត់​តែម​នុស្ស​...​។​
     ចំណែក​លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បាន​បញ្ចេញ​ប្រតិកម្ម​តប​ចំពោះ​វីដេអូ​ឃ្លឹប​របស់​អ្នកនាង យុង ចាន់​កន្និកា ទាក់ទង​នឹង​ការបាត់​ខ្លួន របស់​បងស្រី​របស់​នា​ង​គឺ​នាង​យុង ចាន់​សុធាវី នៅលើ​ទឹក​សហរដ្ឋអាមេរិក​។​


     យោងតាម​សម្តី​របស់​តារាចម្រៀង​ជើងចាស់​លោក សុះ ម៉ាច ដែល​បាន​បកស្រាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម Facebook របស់លោក​ផ្ទាល់​លោក​ដែល​ឃ្លី​ប​វីដេអូ​មាន​រយ​:​ពេល​៦​នាទី​៤៧​វិនាទី កាលពី​វេលា​ម៉ោង​៣​និង​១៦​នាទី​ទៀបភ្លឺ​ថ្ងៃទី​៩​មករា បាន​សម្តែង​ការមិន​ពេញចិត្ត​ទៅនឹង​វីដេអូ​ឃ្លឹប​របស់​អ្នកនាង យុង ចាន់​កន្និកា ដែល​លោក​ទទួលបាន​។​


   លោក​សុះ ម៉ាច​បាន​ប្រតិកម្ម​ថា " សូម​អធ្យាស្រ័យ​ផង ខ្ញុំបាទ​មិន​ចង់​តបត ជាមួយ​ប្អូន​យុង ចាន់​កន្និកា ដែលជា​ប្អូនស្រី​របស់ យុង ចាន់​សុធាវី ដែល​កំពុង​បាត់​ខ្លួន​នៅលើ​ទឹកដី​អាមេរិក​ទេ​។ ប៉ុន្តែ​ដោយសារតែ​បានឃើញ​វីដេអូ​ឃ្លី​ប​ប្អូន​យុង ចាន់​កន្និកា ដែល​បាន​បង្ហោះ​ដោយមាន​ឈ្មោះ​របស់ខ្ញុំ​ផង​នោះ​"​។​


     លោក​សុះ ម៉ាច​បន្តថា "​ដោយ​គាត់​បានបង្ហាញ​កាយវិការ​ដោយ​មិនបាន​គិតពិចារណា​! ខ្ញុំ​មិន​ចង់​ឆ្លើយតប​អ្វី​ទេ តែ​នេះ​បើ​ខ្ញុំ​មិន​ឆ្លើយតប​នឹងមាន​ការយល់​ខុស​មកលើ​រូបខ្ញុំ​ដែលជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដែលជា​មនុស្សម្នា​ក់បាន​ស៊ី​ញ៉េ បោះត្រា ដើម្បី​បញ្ជាក់​ទៅ​ស្ថានទូត​អាមេរិក​ថា យុង ចាន់​សុធាវី ជា​សិល្បការិនី​ម្នាក់​របស់​សមាជិក​ក្នុង​សមាគម​សិល្បករ​ខ្មែរ ហើយ​នាង​បានចេញ​សម្តែង​នៅ​ទឹកដី​អាមេរិក ហើយ​ការបាត់​ខ្លួន​របស់​នាង​មិនមែន​ខ្ញុំ​មិនដឹង​នោះទេ​! ខ្ញុំ​បាន​ស៊ើបសួរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ យុង ចាន់​សុធាវី​នៅទីណា​? នៅ​ជាមួយ​នរណា​?"​។​


   ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​រូបនេះ​បន្តថា  បើតាម​មិត្តភក្តិ​របស់លោក​ដែល​រស់នៅ​អាមេរិក​បាន​ឲ្យ​ដំណឹង​ទៅ​លោក​ដោយ​ពួកគេ​បាន​ព្យាយាម​ទំនាក់ទំនង​ជាមួយ​ប៉ូលិស​អាមេរិក​ថែមទាំង​ដឹង​ទាំង​ឈ្មោះ​អ្នក​ដែល​សុធាវី រស់នៅ​ជាមួយ​នរណា​?
​រដ្ឋ​ណា​?​ដោយ​លោក​មិន​បញ្ចេញ​ឈ្មោះថា​នាង​នៅទីណា​?​ជាមួយ​នរណា​ឡើយ​?​ដោយ​ខ្ញុំ​ទុក​កិ​ត្ត​យស​ឲ្យ​នាង ប៉ុន្តែ​យុង ចាន់​កន្និកា ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ត្រូវ​កែ​ពាក្យសម្តី​និង​កាយវិកា​របស់​នាង តើ​ខ្ញុំ​ចំណាស់​នេះហើយ​ខ្ញុំ​មិន​គិតពិចារណា​ពិតជា​ខុស​ហើយ​?


    លោក​បញ្ជាក់ថា អ្វីដែល​ខ្ញុំ​បានធ្វើ​គឺ​ខ្ញុំ​មាន​មូលដ្ឋាន​របស់ខ្ញុំ​ច្បាស់លាស់ ខ្ញុំ​មាន​
​ភស្តុតាង​និង សាក្សី​ដែល​ជិត​លោក និង​ជាពិសេស​អ្នករស់នៅ​លើទឹក​ដី​អាមេរិក​តែម្តង ។​លោក​បន្តថា បើសិន យុង ចាន់​សុធាវី មិន​បង្កបញ្ហា​គេចវេស​ក៏បាន​បាត់​ខ្លួន​ដោយ​ខណៈពេលដែល នាង​ប្រិមប្រិយ​និង​នាយ​ក្រិន បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បានល្អ​នៅលើ​ទឹកដី​អាមេរិក​។​


     លោក​លើក​ដូចនេះហើយ​បើសិនជា យុង ចាន់​សុធាវី មាន​បញ្ហា​អ្វី​នោះ ខ្ញុំ​ពិតជា​មានការ​បារម្ភ​ចំពោះ​នាង ចំពោះ​រាងកាយ​របស់​នាង សុខទុក្ខ​របស់​នាង ពីព្រោះ​ខ្ញុំ​ជា​អ្នកធានា ខ្ញុំ​ស៊ី​ញ៉េ​បោះត្រា​ឲ្យ​នាង​បាន​ទៅ​សម្តែង​នៅ​អាមេរិក ហើយ​បើសិនជា​សុខទុក្ខ​នាង​យ៉ាងណា​នោះ តើ​ខ្ញុំ​សប្បាយចិត្ត​ឬទេ​? កន្និកា គួរ​យល់​ក្នុងនាម​ប្អូនស្រី ។​បើសិន​សុធាវី​បាត់​ខ្លួន​ក្នុងន័យ​មួយ​ហេតុផល​ផ្សេង​នាង​ពិបាក​ជាមួយ Sponsor ពិបាក​ក្នុង​ការរស់នៅ​។​នាង​អាច Call មក​ខ្ញុំ​បាន ២៤​ម៉ោង​នាង​អាច​ប្រាប់​ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​។ មិនគួរ​នាង​បាត់​ខ្លួន​ដោយ​គ្មាន​ផ្តល់ព័ត៌មាន​មក​ឲ្យ​ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ។ ​នាង​គិត​ឡើងវិញ​ថា តើ​នាង​មានការ​លំបាក​យ៉ាងម៉េច ឬ​Sponsor រំលោភ​លើ​កិច្ចសន្យា​យ៉ាងម៉េច​គួរតែ​ប្រាប់​មក​ខ្ញុំ​ក្នុងនាម​ជា​សមាគម​សិល្បករ​ខ្មែរ​។​


    លោក​បន្តថា ខ្ញុំ​នឹង​និយាយ​ជាមួយ​ពួកគេ កែសម្រួល​ជាមួយ​ពួកគេ មិនត្រូវ​បាត់​
​ខ្លួន​ដោយ​គ្មាន​ដំណឹង​បែប​ឡើយ ហើយ Facebook និង Viber ក៏ Block ទូរស័ព្ទ​ក៏​បិទ​តើ​ក្នុង​ចេតនា​អ្វី​?​។ ប្អូនស្រី​កន្និកា​ប្អូន​ការពារ​ក្រុមគ្រួសារ​របស់​ប្អូន​ជា​សិទ្ធិ​របស់​ប្អូន តែ​ក៏ត្រូវ​ចេះ​ប្រើ​ពាក្យសម្តី​ខ្លះ​ផង ហើយ​បង​មិន​ចង់​តបត​ជាមួយ​ប្អូន​អ្វី​ឡើយ​។​ចំណែក​សំណុំរឿង​របស់​យុង ចាន់​សុធាវី​បង​ក៏បាន​ទទួល​រួចហើយ​ដែល​បងប្អូន​នៅ​អាមេរិក​ទទួលបាន​ពី​ប៉ូលិស​អាមេរិក យុង ចាន់​សុធាវី​នៅទីណា​? នៅ​ជាមួយ​នរណា​? តែ​គេ​ក៏​មិន​អាចធ្វើ​បានឡើយ​ដោយសារ​យុង ចាន់​សុធាវី មាន​ទិ​ដ្ឋ​ការរស់នៅ​អាមេរិក​មិនទាន់​ផុតកំណត់​ដែល​ស្ថានទូត​អាមេរិក​ផ្តល់​ឲ្យ​។​


    ចុងបញ្ចប់​លោក​បញ្ជាក់​ថា "​ខ្ញុំ​មិន​ចង់​តបត​ជាមួយ​ប្អូន​កន្និកា នោះឡើយ ហើយ​អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ដើម្បី​សិល្បករ​ទូទៅ ដើម្បី​ឲ្យ​អ្នកសិល្បៈ​ដទៃទៀត​ទាំងថ្មី​ទាំងចាស់​មានឱកាស​ទៅ​សម្តែង​នៅលើ​ទឹកដី​អាមេរិក​ដើម្បី​អាច​រកប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ ហើយ​ប្អូនស្រី​យុង ចាន់​កន្និកា​សូម​ពិចារណា​ឡើងវិញ​រាល់​សម្តី​និង​កាយវិការ​របស់​ប្អូនស្រី​បានធ្វើ​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ឈ្លោះ​មិន​ចង់​តតាំង​ជាមួយ​ប្អូន​នេះ​ជា​វីដេអូ​ឃ្លឹប​ចុងក្រោយ​របស់ខ្ញុំ​"៕​

 

ជំរាបសួរពុកមែ៉បងប្អូនអស់ សូមមេត្តាជួយshare តៗ គ្នានៅការបកស្រាយពីការបាត់ខ្លួនរបស់បងស្រីនាងខ្ញុំនៅសហរដ្ធអាមេរិចផង និងសូមអោយបងប្អូនសារពត៌មានក្នុងស្រុកទាំងអស់ទំនាក់ទំនងមកនាងខ្ញុំផ្ទាល់បើសិនជាចង់ដឹងច្បាស់នៅករីណីបាត់ខ្លួនរបស់បងស្រីនាងខ្ញុំ យុងចាន់សុធាវីជៀសវៀងនៅការសរសេរខុស លេខទូរស័ព្ទ012265456 012303043 0717817777

Posted by Yung Chan Kanika on Thursday, January 7, 2016
 

សូមទោសសុំឆ្លើយតបនិងបកស្រាយជាមួយប្អូនស្រីយុងចាន់កន្និកាដែលជាប្អូនស្រីរបស់កញ្ញាយុងចាន់សុធាវីបន្តិចហើយព្រោះតែទើបតែឃើញvideo clip របស់ប្អូនស្រី តែសុំមិនបញ្ចេញទាំងងអស់នោះទេដើម្បទុកកិត្តយសអោយអ្នកសិល្បះដូចគ្នាសូមមិត្តជួយពិចារណាផង!clip នេះមិនទាន់ពិស្តាទេ តែអាចនឹងចេញclip ថ្មីបើមានការចាំបាច់ ខ្ញុំនឹងបង្ហាញអោយអស់និយាយអោយអស់តែម្តង!ដោយសាររឿងនេះម៉ោង3.16am ខ្ញុំគេងមិនលក់នៅឡើយនៅពេលប្រពន្ធបង្ហាញvideo clip របស់កន្និ កា!

Posted by Sos Mach II on Friday, January 8, 2016
 

 

Posted by Prem Prey on Wednesday, January 6, 2016

 

adverise with khmeread

មតិយោបល់