adverise with khmeread 14518309 1130324340387773 1681452026 n

អនិច្ចា​ណាស់​! ស្ត្រី​មាន​ផ្ទៃពោះ​៧ខែ ១០​ថ្ងៃម្នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ ចោលកូនប្រុសស្រី៣នាក់

    ក្រចេះ ៖ ស្ត្រី​មាន​ផ្ទៃពោះ​៧ខែ ១០​ថ្ងៃម្នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បើតាម​សេចក្តីរាយការណ៍​ពី​លោក ចៀម ចាន់​កុ​ម៉ា មេ​ប៉ុ​ស្ដិ៍​ថា​ នៅ​រសៀល​ថ្ងៃទី​២៦ ​ខែកញ្ញា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៣ និង១៥​នាទី កណី​រន្ទះបាញ់​នេះកើតឡើង​នៅ​ចំណុច​ដី​សម្បទាន​សង្គមកិច្ច ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​ថ្មី​ ស្រុក​ចិត្រ​បូរី​ ខេត្តក្រចេះ។ 

    ប៉ូលិសនិយាយថា​ជនរ​ង​គ្រោះមានឈ្មោះ​ ​លន ធាង ភេទ​ស្រី អាយុ​៣៣ឆ្នាំ មានផ្ទៃពោះ៧ ​ខែ១០ថ្ងៃ ​ប្ដី​មិនទាន់​ស្គាល់ឈ្មោះ មានកូន​បី​ស្រី​ពីរ​ប្រុស​មួយ​​ស្ថិតនៅ​ចំណុច​ដី​សម្បទាន  ភូមិ​ស្វាយជ្រុំ ឃុំ​ថ្មី​ ស្រុក​ចិត្រ​បូរី​ ខេត្តក្រចេះ។

    កណី​រន្ទះបាញ់​ខាងលើនេះ សង្ស័យថា​បណ្ដាលមកពី ស្រូប​អ​ង់ទែន​ទូរទស្សន៍ ទើបបណ្ដាល​ឱ្យ ជនរងគ្រោះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​៕

adverise with khmeread

មតិយោបល់