adverise with khmeread Untitled 1

ខ្សែបម្រើ Chelsea ដែល​ល្បី​ថា​រត់​ពេញ​តារាង បែរជា​រត់​ចាញ់​អាជ្ញាកណ្តាល​ទៅទៀត​!

    ​កម្រិត​ប្រឹងប្រែង​របស់ N'Golo Kante ការតស៊ូ​នៅ​តំបន់​បម្រើ និង​ការរត់​មិនចេះ​នឿយហត់ គឺជា​កត្តា​ជួយ Leicester ឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​បាន​ឈានទៅដល់​ការផ្ទេរ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​ក្នុងតម្លៃ ៣០​លាន​ផោន​ទៅកាន់​តោ​ខៀវ Chelsea ។​

​    ​ប៉ុន្តែ​គុណភាព​ទាំងនោះ ជាក់ស្តែង​មិនបាន​បង្ហាញ​ដូច​អ្វីដែល​បានលើកឡើង​នេះ​ទេ ខណៈដែល​ក្រុម​របស់គាត់​បានទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៣-០ ក្រោម​ដៃគូ​ប្រជែង​ក្នុង​តំបន់​កាំភ្លើង​ធំ Arsenal កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ជា​អំឡុងពេល​មួយ​ដែល Kante ទទួលរង​ភាពអាម៉ាស់​យ៉ាងខ្លាំង​ដោយ​ត្រូវ​អាជ្ញាកណ្តាល​លោក Michael Oliver រត់​វ៉ា​តាំងពី​ក្រោយ​រហូត​រត់​ឈ្នះ​កីឡាករ​រូបនេះ​ទៅទៀត​។​

​    ​គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​នាំមក​នូវ​កម្រិត​ដូចគ្នា​នៃ​ការប្តេជ្ញាចិត្ត​ដែល​គាត់​មាននៅ​ក្លឹប​ចាស់​របស់គាត់​មកដល់ Chelsea ដើម្បី​ដឹកនាំ​ពួកគេ​ទៅរក​ពន្លឺ​ដ៏​ត្រចះត្រចង់ ប៉ុន្តែ​បន្ទាប់ពី​របូត​បាល់​នៅ​ពាក់កណ្តាល​តារាង​របស់ Arsenal គាត់​បែរជា​ខកខាន​មិន​ព្រម​ដេញតាម Mesut Ozil ជាហេតុ​ធ្វើឱ្យ Arsenal ស៊ុត​បាន​គ្រាប់​ទី​បី​ផុតដៃ​អ្នកចាំទី Thibaut Courtois៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់