adverise with khmeread Untitled 1

មានរឿង​ហេតុអ្វី​បានជា​សង្សារ Mesut Ozil សម្រក់​ទឹកភ្នែក​?

    ​បន្ទាប់ពី​អាច​ស្វែងរក​គ្រាប់​បាល់​មួយ​គ្រាប់​នៃ​ការប្រកួត​ជាមួយ​តោ​ខៀវ Chelsea ក្នុង​ជ័យជម្នះ​ដ៏​គួរឱ្យ​រំភើប​រីករាយ​មក​នោះ គ្មាន​វិធី​អបអរ​ណាមួយ​ល្អ​ជាង​ការដើរ​លេង​ដាច់​យប់នោះ​ឡើយ​។​

​    ​ជាការ​ពិត Mesut Ozil បាន​ដើរលេង​ដាច់​យប់​ភ្លាម​ក្រោយ​ទទួល​ជ័យជម្នះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​លទ្ធផល ៣-០ ទៅលើ​តោ​ខៀវ Chelsea របស់​កាំភ្លើង​ធំ Arsenal ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ បានដាក់​ក្រុម​របស់លោក Antonio Conte ចូលទៅក្នុង​ហោប៉ៅ​របស់គាត់​នៅឯ​ទឹកដី Emirates កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ខណៈដែល​ក្រុម​របស់លោក Arsene Wenger បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​មួយ​ដើម្បី​អបអរ​ការ​គម្រប់​ខួប​រយៈពេល ២០​ឆ្នាំ​ក្នុងការ​កាន់កាប់​តំណែង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់ Arsenal ។​

​    ​Ozil បាន​អបអរ​ទៅលើ​ជ័យជម្នះ​របស់​ក្រុម​ខ្លួន​ដោយ​ចេញដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង​ឡុង​ដ៍ ជាមួយនឹង​មិត្តស្រី​របស់ខ្លួន Mandy Capristo​។ អ្នក​ទាំងពីរ​បាននាំគ្នា​ចូលទៅ​កម្សាន្ត​នៅក្នុង​ក្លឹប​រាត្រី Libertine ។​

​    ​នាង Capristo មើលទៅ​កំពុង​ស្រក់​ទឹកភ្នែក​ក្នុង​រូបថត​ដែល​អ្នកប្រមាញ់​រូបថត​បាន ខណៈដែល​ពួកគេ​កំពុង​ចាក​ចេញពី​ក្លឹប​។ ប៉ុន្តែ​គេ​មិនដឹងថា​នាង​យំ​ដោយសារ​រឿង​អ្វី​នោះទេ​។​

​    ​ពួកគេ​ទាំង​ពីរបាន​ណាត់ជួប​គ្នា​ដំបូង​កាលពី​ឆ្នាំ​២០១៣ មុនពេល​ដែល​បែក​គ្នា​ទៅវិញ​ក្នុង​តុលា​ក្នុង​ឆ្នាំ​ដដែល​នេះ ចំពេល​មានការ​សង្ស័យថា Ozil បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ផ្សេងទៀត​។​

​    ​អ្នក​ទាំង​ពីរបាន​វិលត្រឡប់​មកកាន់​ក្រសែភ្នែក​របស់​សាធារណជន​វិញ​ក្នុងនាម​ជា​គូស្នេហ៍​ម្តងទៀត បន្ទាប់ពី​បានបង្ហាញ​ខ្លួន​ជាមួយគ្នា​នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់ Bambi  កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​    ​បន្ទាប់មក Ozil បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ចូលទៅក្នុង​គណនី​បណ្តាញ​សង្គម Instagram របស់គាត់ ដោយ​សរសេរ​សារ​មួយ​ឃ្លា​ថា '#OziStoIsBack' ដើម្បី​ទទួលស្គាល់​ពី​ការពិត​ថា អ្នក​ទាំងពីរ​ណាត់គ្នា​ម្តង​ទៀតហើយ​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់