adverise with khmeread Niki chow 24

Niki Chow មិនទាន់គិតពីរឿងរៀបការឬចង់បានកូនទេ នាងគិតរឿងកើបលុយមុនសិន

          តារាស្រី Niki Chow បានបង្ហាញមុខ​នៅកម្មវិធី 25th Anniversary years of Just Gold ក្នុងឋានៈ​ជា​ឯកអគ្គរដ្ឋទូត និង​បាន​និយាយថា នេះគឺជា​លើក​ទី​៤​ហើយ​ដែល​នាងបំពេញការងារជា​ឯកអគ្គរដ្ឋទូត។

 

          នៅ​ពេល​សួរថា តើទទួលបាន​ប្រាក់ឈ្នួល​កើន​ឡើង​បួន​ដង​ឬយ៉ាងណា Niki បាន​និយាយថា “​វាកើនបន្តិចបន្តួចទៅតាម​ទីផ្សារ​និង​រដូវ​កាល”។

 

Niki បាន​បន្ថែម​ថា ​ថ្មីៗ​នេះនាងមមាញឹក​ថតភាព​យន្តភាគ​នៅ​ចិន​ដីគោក ហើយ​នៅពេល​សួរនាំ​ថា តើ​នាង​ប្រឹងប្រែង​ខ្លាំង​ដើម្បីរក​ប្រាក់​ឬយ៉ាងណា Niki បាន​និយាយថា “​ចំណាយពេល​ភាគ​ច្រើន​ ហើយខ្ញុំ​មិនបានវិលត្រឡប់​ទៅទីក្រុង ហុងកុងទេ”។

 

នៅពេល​សួរនាំ​ពីក្តីប្រាថ្នាចង់បាន​កូនទេ Niki បាន​និយាយថា “​អត់ទេ ហើយ​ល្អដែរ​​ ដែលប្រឡែងលេងជាមួយកូនរបស់អ្នកដទៃ។ ខ្ញុំធ្វើ​ការ​ងា​រស្ទើរ​តែ​គ្មានពេល​ទំនេរ ហើយ​កម្រនៅ​ទីក្រុងហុងកុងណាស់។ ខ្ញុំមិន​អន្ទះសា​ទេ ហើយ​យក​ល្អ បណ្តោយ​តាមព្រេងវាសនាទៅ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់