adverise with khmeread Cahill and branislav

Antonio Conte មានគម្រោងរុះរើខ្សែការពារ បន្ទាប់ពីចាញ់ Arsenal

          គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បាន​ត្រៀម​ខ្លួន​រុះរើ​ប្រព័ន្ធការ​ពារ​ដ៏ធូ​ររលុង​ បន្ទាប់ពី​ក្រុម​របស់​លោកចាញ់ Arsenal ៣-០ កាលពីថ្ងៃ សៅរ៍​។ កីឡាករ Branislav Ivanovic និង​ខ្សែការ​ពារ​ Gary Cahill អាចនឹង​ជម្រុះ​ចេញ ខណៈ​ពេល​គ្រូបង្វឹក​ Chelsea ​រូបនេះ​ត្រៀម​ពង្រឹងប្រព័ន្ធ​ខ្សែការ​ពារ​របស់​លោក។

          លោក Conte ជឿថាលោកចាំបាច់ត្រូវតែ​បង្កើន​ជម្រើស​នៅ​តំបន់​ការ​ពារ​ អំឡុងការបើកទ្វារពីរលើក​ទៀតនៃ​ទីផ្សារ​ទិញដូរ​កីឡាករ។ ​​ខណៈ​ពេល​អាជីព​របស់​ប្រធាន​ក្រុម John Terry វ័យ​៣៥​ឆ្នាំ​កាន់តែ​ខិតទៅរក​ទីបញ្ចប់នោះលោក Conte បាន​ត្រៀម​ស្វែង​រកខ្សែការ​ពារ​ថ្មីម្នាក់ និង​ខ្សែ​ការ​ពារ​កណ្តាល​ម្នាក់ទៀត​ដែលអាច​បង្ក​រភាព​មន្ទិល​ចំពោះ​តំណែង​របស់​ David Luiz ផងដែរ។

          លោក Conte ខកខាន​មិនបាន​ផ្ទេរ​កីឡាករ​ដែល​ជាគោលដៅ​ចម្បងរបស់​លោកកាលពីរដូវ​ក្តៅដូចជា​ Leonardo Bonucci របស់ក្លឹប Juventus និង Kalidou Koulibaly របស់​ក្លឹប Napoli ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់