adverise with khmeread Serge aurier copy

ខ្សែការពាររបស់ក្លឹប Paris Saint Germain មួយរូប ជាប់ពន្ធនាគាររយៈពេលពីរខែពីបទបង្កហិង្សាលើមន្ត្រីប៉ូលិស

          ខ្សែកា​រ​ពារ​របស់​ក្លឹប Paris Saint Germain កីឡាករ Serge Aurier ត្រូវ​បាន​​​តុលាការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​ ពីបទ​បង្ក​ហិង្សា​លើ​មន្ត្រីប៉ូលិស។

          Serge Aurier វ័យ២៣​ឆ្នាំ​បាន​វាយ​ទៅលើ​ជនរងគ្រោះមួយកែង ខណៈ​ពេល​ខ្លួន​ចេញ​ពី​រង្គសាល​មួយនៅទីក្រុងប៉ារីស​កាល​ពីខែឧសភា​ ប៉ុន្តែ​កីឡាករ​រូបនេះ​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍។ Serge Aurier ​មិនបាន​ឆ្លើយ​ទទួល​កំហុស​ចំពោះ​កា​រចោទប្រកាន់​នេះទេ ហើយកីឡាកររូបនេះគួរតែ​អាចលេងបានក្នុងជំនួប​រវាង​ក្រុម PSG និង​ក្រុម Ludogorets ក្នុងក្របខណ្ឌ​ CL នៅថ្ងៃពុធនេះ។

          លោកមេធាវី Claire Boutard de la Combe បាននិយាយថា “​យើង​នឹង​ឡើង​​ឧទ្ធ​រណ៍​។ Serge Aurier តវ៉ានឹងសេចក្តីសម្រេចនេះ។ គាត់គ្មាន​កំហុស​ទេ​តុលាការគួរ​តែ​ទម្លាក់​បទចោទនេះ​”។ Serge Aurier ត្រូវ​បាន​ពិន័យ​៥២១​ផោន​និង​បង់ប្រាក់​សម្រាប់ក្តី១.៣០០​ផោន​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់