adverise with khmeread Pep and alonso

Xabi Alonso: អ្វីដែលលោក Guardiola សម្រេចបាននៅ Man City គឺជារឿងអស្ចារ្យ

          កីឡាករ Xabi Alonso បាន​កើត​សរសើរ​ការងារ​ដ៏អស្ចារ្យ​របស់​គ្រូបង្វឹក​ថ្មី​នៅក្លឹប​ Man City លោក Pep Guardiola ​។ គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​ដឹកនាំ​ក្រុម City លេង១០​ប្រកួត​ ឈ្នះទាំង១០​ប្រកួត​ ធ្វើឲ្យក្រុម City ​មាន​៤ពិន្ទុ​នាំមុខដាច់គេ​នៅលើ​តារាងក្របខណ្ឌ PL។

          Xabi Alonso ជាអតីត​កីឡាករ​​ Liverpool​ ដែលបាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​ក្រោម​ការ​ដឹកនាំរបស់លោក Guardiola នៅ​ក្លឹប Bayern Munich ជឿថា City​ ពិត​ជា​ធ្វើ​បាន​ល្អនៅក្រោម​ការ​ដឹកនាំ​របស់គ្រូបង្វឹក​រូបនេះ។ Alonso បាននិយាយថា “គាត់គឺជាគ្រូបង្វឹកដែលពោរពេញដោយទេពកោសល្យ​ពី​ធម្មជាតិ​ ដែលអាច​យល់​ពី​បាល់ទាត់ ហើយ​បានផ្ទេរ​ការ​យល់ដឹងនេះទៅឲ្យកី​ឡាករ​របស់លោក។ គាត់ចូលចិត្ត​រក្សា​បាល់ ហើយ​កីឡាករ​របស់គាត់ត្រូវតែ​បង្ហាញភា​ព​ក្លាហាន​។ អ្នកពិតជា​នឹកមិនឃើញទេ”។

          Alonso បន្ត​ថា “​អ្វីដែលគាត់បានធ្វើ​នៅ​​ Man City ពីរ​ខែមក​នេះ គឺជា​រឿង ដ៏អស្ចារ្យ​”​៕

adverise with khmeread

មតិយោបល់