adverise with khmeread 1

​ទីក្រុង​បុរាណ Bagan គ្រោង​ដាក់ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្រោយ​រងគ្រោះ​រញ្ជួយ​ដី​

​    ​យោងតាម​មន្ត្រី​របស់​អង្គការ​យូណេស្កូ​ម្នាក់​បានឱ្យដឹងថា ទីក្រុង​បុ​រា​ណា Bagan របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ប្រហែលជា​នឹងត្រូវ​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយ​រំពឹង​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​តំបន់​ដែល​រងគ្រោះ​រញ្ជួយ​ដី​ថ្មីៗ​នេះ​។​

​     ទីក្រុង Bagan គឺជា​ទីកន្លែង​ដែលមាន​វត្ត​ព្រះពុទ្ធសាសនា​បុរាណ​ជាង ២.០០០ និង​ជាទី​មួយ​ក្នុងចំណោម​ទីតាំង​សាសនា​ដែលមាន​ការគោរព​ខ្លាំង​បំផុត និង​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ធំជាងគេ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ដែល​ទើបតែ​ចាប់ផ្តើម​របស់​មី​យ៉ាន់​ម៉ា​។​

​    ​អតីត​របប​យោធា​បាន​ព្យាយាម​ដាក់បញ្ចូល​ទីក្រុង Bagan ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជាង ២០ ឆ្នាំ​មកហើយ ប៉ុន្តែ​ត្រូវបាន​ច្រានចោល ដោយសារ​ការខ្វះ​គម្រោង​កសាង​ក្រោម​ច្បាប់​របស់​របប​មុន​។​

​    ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ស្នើ​ជា​ផ្លូវការ​នៅ​ឆ្នាំក្រោយ​ខណៈ​ការ​សម្លឹង​ឃើញ​ការ​ដាក់ចូល​បញ្ជី​នឹង​រួចរាល់​ក្នុង​ឆ្នាំ ២០១៩៕

ប្រភព៖ Bangkok Post

adverise with khmeread

មតិយោបល់