adverise with khmeread 14518195 1130372437049630 919130761 n

សង្សារមិត្តភក្ដិដួលម៉ូតូហៅឱ្យជួយ បែរជាយកម៉ូតូគេទៅ​បញ្ចាំ​ទុកជក់គ្រឿងញៀន

    ភ្នំពេញ ៖ ប៉ូលិសខណ្ឌសែន​សុខឃាត់ខ្លួននារីវ័យក្មេងម្នាក់ពីបទរំលោភ​លើ​ទុំនុកចិត្ត (​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​) នៅ​ថ្ងៃ​២៦ ខែកញ្ញា ឆ្នាំ២០១៦ វេ​​លា​ម៉ោង​១៥ នៅ​ចំណុច​មុខ​ផ្សារ​ដើម​អំពិល​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​។​

    ប៉ូលិសនិយាយថា ​ជនរងគ្រោះ​ឈ្មោះ សុ​ត ពៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ខ្មែរ មុខរបរជាង​កាត់​ឥដ្ឋការ៉ូ។

    ជនសង្ស័យ​ឈ្មោះ ធឿន សុ​ភ័​ណ្ឌ​ហៅ ស្រី​(​ម៉ៅ​) ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ខ្មែរ ទីលំនៅ​បន្ទប់​ជួល មុខរបរ មិន​ពិតប្រាកដ​។​

    ប៉ូលិសបន្តថា នៅ​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង​២៣ និង៥០នាទីជនរងគ្រោះ​ចេញពី​ក្លឹប​ឌី​ស្កូ ​(​យីហោ​ម៉ា​រី​ន​) ដោយ​ជិះ ម៉ូតូ​០១​គ្រឿង​ម្នាក់​ឯង​ ម៉ាក​ HONDA C125 ព​ណ៌ខ្មៅ​ សេរី​ឆ្នាំ​២០១០ ស្លាក​លេខ​ខេត្ត​​កណ្តាល​ 1L2476 ហើយ​ដួល​ម៉ូតូ។​ 

    លុះ​មិត្តស្រី​ជនរងគ្រោះ​ទទួលបាន​ដំណឹង ក៏​បាន​ហៅ​ជនសង្ស័យ​មកជា​មួយ រួច​មិត្តស្រី​ក៏ដឹក​ជន​រង​គ្រោះទៅ​មន្ទីរពេទ្យ ហើយ​ជនសង្ស័យ​ជួ​យជិះ​ម៉ូតូ​ជនរងគ្រោះ និង​យកទូរស័ព្ទ​០១គ្រឿង​ម៉ាក ​NOKiA 105​ ហៅ​N​ចុច​ពិល យក​​ទៅ​បញ្ចាំ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ (​ម៉ូតូបញ្ចាំ​បាន​ប្រាក់​ចំនួន​២០០ដុល្លារ ទូរស័ព្ទ​បញ្ចាំ​បាន​ប្រាក់​ចំនួន​២​ម៉ឺ​ន​រៀល ហើយ​ចាយវាយ​ប្រា​ក់ និង​ជក់​គ្រឿងញៀន​អស់ប្រាក់)​។​

    ករណី​ខាងលើ​អធិកា​​រដ្ឋា​ន​និង​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុ​វ​ង្ត​ន៍​តាម​នីតិវិធី​ច្បាប់​៕
 

adverise with khmeread

មតិយោបល់