សៀមរាប ៖ ផ្លូវលំប្រវែង ៨៧០ម៉ែត្រ ស្ថិតក្នុងឃុំចំនួន ០៣ ក្នុងស្រុកស្រីស្នំ ត្រូវបានទឹកជំនន់ហូរធ្លាក់មកពីធារាសាស្ត្រស្ទឹងស្រែង បណ្ដាលឱ្យជន់លិចហូរកាត់ផ្លូវជាច្រើនកន្លែងកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះប្រឈមនឹងការខូចផ្លូវនាពេលខាងមុខ។
លោកវរសេនីយ៍ត្រី អ៊ុន ស្រស់ អធិការប៉ូលិសស្រុកស្រីស្នំ បានឱ្យដឹងថា ផ្លូវលំក្នុងឃុំស្រុកស្រីស្នំ ដែលត្រូវបានទឹកជំនន់ជន់លិចមាន៖ ១-ឃុំប្រៃយមានប្រវែង២៨០ម៉ែត្រ ទឹកហូរកាត់ចំនួន ០៣កន្លែង, ២-ឃុំស្លែងស្ពានមានប្រវែង ២៤០ម៉ែត្រ ទឹកហូរកាត់ចំនួន ០៥កន្លែង, ៣-ឃុំត្រាំសសរមានប្រវែង ៣៥០ម៉ែត្រ ទឹកហូរកាត់ចំនួន ០២កន្លែង។
បន្ទាប់ពីទឹកហូរកាត់ផ្លូវ ហើយទឹកស្រកវិញផ្លូវទាំងអស់ខាងលើនឹងខូចខាតពិបាកធ្វើដំណើរ ដែលទាមទារដល់អាជ្ញាធរជួយជួសជុលបន្ទាន់៕
