adverise with khmeread Default post f1cfa83443549b416ad0b4ca79d0fa4ce78bd00fe389b4bb839eee495bb37d0f

ផឹកស្រវឹងទាស់ពាក្យសម្តីយកកាំបិតផ្គាក់កាប់ប្រពន្ធស្លាប់

    ពោធិសាត់ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ប្រពន្ធ​ស្តីបន្ទោស​បន្តិចបន្តួច​ប​ង្ក​ជា​ទំនាស់​ពាក្យសម្តី ហើយ​យក​កាំបិតផ្គាក់​កាប់​ចំ​គុម្ពត្រចៀក​បណ្តាល​ឲ្យ​ស្លាប់​។​
     អំពើហិង្សា​ក្នុង​គ្រួសារ​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​កន្លះ​ល្ងាច​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​អា​រ៉ែ​ន ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ចែម សុខុម ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាង​លើ។ ​ចំណែក​ជនរងគ្រោះ​ជា​ប្ព​ន្ធ​ឈ្មោះ​សុ​ត លី​អាយុ​៣០​ឆ្នាំ ត្រូវបាន​ប្តី​របស់គាត់​យក​កាំបិតផ្គាក់​កាប់​ចំ​គុម្ពត្រចៀក​របួសធ្ងន់​យកមក​មន្ទី​ពេទ្យ​ខេត្ត​ទេ​បើ​ស្លាប់​។​ មូលហេតុ ប្តី​ផឹក​ស៊ី​ស្រវឹង​ទាស់​ពាក្យសម្តី​គ្នា ។​
    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បំពេញបែបបទ​បញ្ជូន​តុលាការ​៕​

adverise with khmeread

មតិយោបល់