adverise with khmeread Untitled 1

គួរឱ្យ​រអើម​! ឪពុក​រូបនេះ​ស៊ី​ទងសុក​ប្រពន្ធ មិនដឹង​ជា​ឆ្ងាញ់​ត្រង់ណា​!

    ​ឪពុក​កូន​ពីរ​ម្នាក់​បានធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ចង់​ក្អួត​គ្រប់គ្នា បន្ទាប់ពី​ផុស​វីដេអូ​រូបគាត់​កំពុងស៊ី​ទងសុក​របស់​ប្រពន្ធ​គាត់ ជាមួយនឹង​អាហារ​អង់គ្លេស​មួយឈុត ។​

​    ​លោក Ross Watson វ័យ ៣២ ឆ្នាំ មកពី​សង្កាត់ Darlington ទីក្រុង Co Durham ប្រទេស​អង់គ្លេស​បាន​រក្សា​ទុកទ​ង​សុក បន្ទាប់ពី​ប្រពន្ធ​របស់គាត់​ឈ្មោះ Heather វ័យ ៣៨ ឆ្នាំ ផ្ដល់កំណើត​ឱ្យ​កូន​របស់​ពួកគេ​កាលពី​សប្ដាហ៍​មុន​។​

​    ​ឈ្មួញកណ្ដាល​ផ្នែក​ធានារ៉ាប់រង​រូបនេះ​បាន​និយាយថា គាត់​ចង់​សាក​បរិភោគ ហើយ​វា​ជា​អាហារ​មាន​សារធាតុចិញ្ចឹម ខណៈដែល​ទងសុក​រប​ស់​កូន​គាត់​គឺជា​កូនចុង​ក្រោយ​របស់គាត់​។​

​    ​គាត់​បាន​ថត​វីដេអូ រូបភាព​នៅលើ​ទំព័រ Facebook របស់គាត់ ជា​កន្លែង​ដែល​គាត់​លើទឹក​ចិត្ត​មិត្តភក្តិ​ដើម្បី​ចែករំលែក​វា​។​

​    ​ចំណែកឯ​ប្រពន្ធ​វិញ​និយាយថា នាង​ខ្ពើមរអើម​ណាស់ ប៉ុន្ដែ​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ទេ ព្រោះ​វា​ជា​ទងសុក​របស់​នាង​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់