adverise with khmeread 1

​ពិតជា​មានជីវិត​ក្រៅ​ភព​? NASA ប្រកាសថា​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ភស្តុតាង​បញ្ជាក់ថា ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​មាន​ប្រភពទឹក​

​    ​អង្គការ​ណា​សាបាន​ប្រកាសថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភស្តុតាង​ចំហាយ​ទឹក​ភាយ​ចេញពី​ផ្ទៃ​ខាងលើ​នៃ​ព្រះ​ចន្ទ Europa របស់​ភព​ព្រហស្បតិ៍​។ គេ​បានដឹងហើយថា ផ្ទៃ​ខាងក្នុង​របស់​ព្រ​ចន្ទ​នេះ​គឺជា​មហាសមុទ្រ ដែលជា​សមាភាគ​មួយ​ដែល​ជួយ​ទ្រទ្រង់​ជីវិត​។​

​    ​NASA បាន​និយាយថា "​ក្រុម​តារាវិទូ​បាន​ប្រើ​កែវ​យឺត​អាវ​កាស Hubble Space Telescope របស់ NASA ដើម្បី​ចាប់យក​រូបភាព​ដែល​ប្រហែលជា​ចំហាយ​ទឹក​ភាយ​ចេញពី​ផ្ទៃ​ខាងលើ​របស់​ព្រះ​ចន្ទ Europa របស់​ភព​ព្រហស្បតិ៍​"​។​

​    ​អង្គការ​នេះ​បាន​បន្តថា "​ការរកឃើញ​នេះ បាន​ជំរុញ​ដល់​ការអង្កេត​របស់​កែវ​យឺត Hubble ផ្សេងទៀត​ដោយ​លើកឡើងថា ព្រះ​ចន្ទ​ទឹកកក​នេះ​បាន​បំផ្ទុះ​ចេញ​នូវ​ចំហាយ​ទឹក​នៅ​កម្រិត​កម្ពស់​ខ្ពស់បំផុត​"​។​

​    ​ចំហាយ​ទឹក​នេះ​ត្រូវបាន​ប៉ាន់​ស្មានថា បាន​ផ្ទុះឡើង​ទៅលើ​បរិយាកាស​ប្រហែល ២០១ គីឡូម៉ែត្រ​មុននឹង​មានការ​ធ្លាក់​ជា​ភ្លៀង​មក​ផ្ទៃ​ខាងលើ​របស់​ព្រះ​ចន្ទ Europa​។​

​    ​ដូច្នេះ​ការរកឃើញ​នៃ​ការផ្ទុះ​ចេញ​ចំហាយ​ទឹក​នេះ​មានន័យថា គេ​មានឱកាស​ប្រមូល​សំណាក​គំរូ​ផ្សេងៗ​ពី​មហាសមុទ្រ​លើ​ព្រះ​ចន្ទ​នោះ​ដោយ​មិនចាំបាច់​ចុះ​ដល់​ដី ឬ​ខួង​ផ្ទាំង​ទឹកកក​នោះទេ​៕

​ប្រភព៖ The Sun
adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់