adverise with khmeread Unnamed %283%29

ពានរង្វាន់​បាល់ទាត់​មិត្តភាព​អន្តរក្រសួង​-​ស្ថាប័ន លើក​ទី​៤​មាន​ក្រុម​ចូលរួម​កើនឡើង​ដល់​២៩​ក្រុម​

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្តភាព​អន្តរក្រសួង​ស្ថាប័ន លើក​ទី​៤ ប្រចាំឆ្នាំ​២០១៦ បាន​ឈានដល់​ដំណាក់កាល​ចាប់ឆ្នោត​ចែក​ពូ​លហើយ កាលពី​ល្ងាចម្សិលមិញ នៅ​សណ្ឋាគារ រ៉េស៊ីដង់​សុខា ដោយ​ទាក់ទាញ​បាន​ក្រុម​ចូលរួមបាន​កើនឡើង​ចំនួន​២៩​ក្រុម ចែកចេញជា​៧​ពូ​ល ដែល​គ្រោង​ប្រកួត​នៅ​ទីលាន Premium Sport Club​។​

    លោក សុខ សប្បាយ​ណា ប្រធាន​គណៈកម្មាធិការ​នៃ​ព្រឹត្តិការណ៍​ពានរង្វាន់​មិត្តភាព​អន្តរក្រសួង​-​ស្ថាប័ន​មានប្រសាសន៍ថា នៅ​រដូវ​កាល​ថ្មី ២០១៦​នេះ បណ្តា​ក្រុម​មកពី​ស្ថាប័នរដ្ឋ​នានា​បាន​កើនឡើង​រហូតដល់ ២៩​ក្រុម ដោយមាន​កីឡាករ​សរុប​ប្រមាណ​៣០០​នាក់​។ 

    លោក​បន្ថែមថា កម្មវិធី​ប្រកួត​បាល់ទាត់​ពានរង្វាន់ មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន ត្រូវបាន​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយ​សហការ បច្ចេកទេស​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​ស្មារតី សាមគ្គីភាព​មិត្តភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​យុវជន តាម​ក្រសួង​-​ស្ថាប័នរដ្ឋ ក៏ដូចជា​ចូលរួម​ចលនា លើកកម្ពស់​វិស័យ​កីឡា​ជាតិ និង​សុខភាព​ផងដែរ​។ 

    កាលពី​ព្រឹត្តិការណ៍​លើក​ទី​១ នា​ឆ្នាំ​២០១៣ កន្លងទៅ មាន​ក្រុម​ចូលរួម​ត្រឹម​៩​ក្រុម​ប៉ុណ្ណោះ ក្រោម​គំនិត​ផ្តួចផ្តើម ពី​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

    ក្នុងចំណោម​ក្រុម​ចូលរួម​ចំនួន​២៩​នេះ ត្រូវបាន​ចែកចេញជា​៧​ពូ​ល ដោយ​ក្នុង​១​ពូ​លៗ មាន​៤​ក្រុម​ស្មើៗ គ្នា លើកលែងតែ​ពូ​ល​G មួយ​ប៉ុណ្ណោះ​ដែលមាន​ចំនួន​៥​ក្រុម​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​ចាប់ផ្តើម​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​វិលជុំ​ក្នុង​ពូ​ល ចាប់ពី​ថ្ងៃទី​៨​ខែ តុលា​ដល់​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៦ ខាងមុខ​នៅ​មជ្ឈមណ្ឌល​កីឡា Premium Sport Club៕

adverise with khmeread

មតិយោបល់