adverise with khmeread Untitled

ក្រុមហ៊ុន​សាម​សុង​អញ្ជើញ​អតិថិជន Galaxy Note7 ទាំងអស់​មក​ទទួលយក Galaxy Note7 ថ្មី នៅ​ថ្ងៃទី 28 និង 29 កញ្ញា​

សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រ​និក​ប្រចាំ​ប្រទេស​កម្ពុជា សូម​អញ្ជើញ​អតិថិជន Galaxy Note7 ទាំងអស់​មក​ទទួលយក Galaxy Note7 ថ្មី នៅ​ថ្ងៃទី 28 និង 29 កញ្ញា 2016 នៅ​មជ្ឈមណ្ឌល​ពិ​ពណ៌​កោះ​ពេជ្រ អាគារ L ចាប់ពី​ម៉ោង​9​ព្រឹក ដល់​ម៉ោង 7​ល្ងាច​។ កាលបរិច្ឆេទ​ថ្មី​នេះ​គឺ​លឿន​ជាង​កាលបរិច្ឆេទ​ដែល​ក្រុមហ៊ុន​បានប្រកាស​លើក​មុន ដោយសារ​ក្រុមហ៊ុន​បាន​ខិតខំ​ដើម្បីអោយ​អតិថិជន​ទទួលបាន​ភាព​រីករាយ​ជាមួយនឹង​បាន​ទូរ​ស័​ទ្ទ​ថ្មី​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ 

​ក្រុមហ៊ុន​យើងខ្ញុំ​នឹង​ផ្តល់ជូន អង្គ​ចងចាំ​64GB មួយ​ផងដែរ នៅពេលដែល​អតិថិជន​អញ្ជើញ​មក​ទទួលយក Galaxy Note7 ថ្មី​នេះ​។ ដើម្បីអោយ​កម្មវិធី​ប្តូរ​យក​ទូរ​ស័​ទ្ទ​ថ្មី​នេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន ក្រុមហ៊ុន​សូម​លើកទឹកចិត្ត​អតិថិជន​ទាំងអស់​ធ្វើការ​រក្សាទុក​ឯកសារ​នានា (Data Back Up) នៅក្នុង​ទូរ​ស័​ទ្ទ​របស់​លោកអ្នក មុនពេល​អញ្ជើញ​មក​ទទួលយក​ទូរ​ស័​ទ្ទ​ថ្មី​។  

​ដើម្បី​ងាយស្រួល​ដល់​អតិថិជន​សំគាល់​អំពី​ទូរ​ស័​ទ្ទ Galaxy Note7 ថ្មី ក្រុមហ៊ុន​សាម​សុង បាន​បង្កើត​អាយ​ខន់​ពណ៌​បៃតង​ដែលមាន​នៅលើ 1) the Status Bar; 2) the Always On Display screen; និង 3) the Power Off prompt screen  ដូច​រូបភាព​ខាងក្រោម​។​

​ក្រុមហ៊ុន​សាម​សុង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយោគយល់ និង​ការគាំទ្រ​របស់​អតិថិជន​ចំពោះ​ក្រុមហ៊ុន​យើងខ្ញុំ ហើយ​ក្រុមហ៊ុន​នឹង​ព្យាយាម​អោយ​អស់ពី​លទ្ធភាព​ដើម្បី​សុវត្ថិភាព​របស់​អតិថិជន និង​ភាព​រីករាយ​ជាមួយនឹង​ការប្រើប្រាស់​ផលិតផល​នានា​របស់​ក្រុមហ៊ុន​៕

adverise with khmeread

មតិយោបល់