adverise with khmeread 1

ប្រទះឃើញ​សព​បុរស​ម្នាក់​ត្រូវ​ឃាតករ​បាញ់សម្លាប់​

    សៀមរាប ៖ សាកសព បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ដែលមាន​ស្នាក​ស្នាម​បាញ់​ផ្ទប់​នៅ កំពង់​ក ធ្លា​យមក​ក្រោយខ្នង​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ម៉ោង​៩ ​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៧​ កញ្ញា​ ឆ្នាំ​២០១៦​នេះ នៅ​ចំណុច ក្រុមទី​៤ ភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​-​ខេត្តសៀមរាប​។​

    ប្រភព​មួយ​បានឱ្យដឹងថា ជនរងគ្រោះ ពាក់មួក​ពណ៌​ខ្មៅ ស្លៀកខោ​ខូវប៊យ ពណ៌ ទឹកប៊ិច អាវយឺត​ពណ៌​ខ្មៅ ហើយ​មាន​សាក់ រូប​កង​ចាក់ នៅ​ស្មា​ខាងឆ្វេង មាន​អាយុ​ប្រហែល​ជិត៣០​ឆ្នាំ ភេទ​ប្រុស។​

    នៅពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យ​វិច្ឆ័យ​ និង​ស្រា​ជ្រាវ​រក​អត្តសញ្ញាណ​ដើម្បី​ឈាន​តាម​ចាប់​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់៕

adverise with khmeread

មតិយោបល់