adverise with khmeread Unnamed

Pisnoka FC រកបាន​៣​ពិន្ទុ​នៅ​ប្រកួត​ដំបូង​របស់ខ្លួន​ព្រឹត្តិការណ៍ KMH Cup រដូវ​កាល​ថ្មី ២០១៦-២០១៧

    ភ្នំពេញ ៖ ក្រុមបាល់ទាត់​ការពារ​ម្ចាស់​ដំណែង​ជើងឯក​រដូវ​ចាស់​២០១៥ Pisnoka FC​ រកបាន​៣​ពិន្ទុ​នៅ​ប្រកួត​ដំបូង របស់ខ្លួន​ពី​ក្រុម​ដូនពេញ​អេ​ហ្វ​.​ស៊ី បន្ទាប់ពី​បាន​យកឈ្នះ​ដោយ​លទ្ធផល ១​ទល់​០ កាលពី​ល្ងាចម្សិលមិញ នៅ​ទី លាន KMH ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៃ​ព្រឹត្តិការណ៍ KMH Cup រដូវ​កាល​ថ្មី ២០១៦-២០១៧​។​

    ១​គ្រាប់​ជ័យជម្នះ​របស់​ក្រុម Pisnoka FC ធ្វើ​សម្រេច​ដោយ​កីឡាករ សុវណ្ណ វិច្ឆិកា នៅ​នាទី​៥៣ ហើយ លទ្ធផល​នេះ​រក្សាបាន​រហូតដល់​ប​ញ្ច​ប់​ការប្រកួត​៩០​នាទី​តែម្តង​។ 

    ក្រុម Pisnoka FC ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ មិនបាន​សម្រេច កាលពី​ប្រកួត​នៅ​៤៥​នាទី​ដំបូង​។ 

    ក្រុម​ការពារ​ម្ចាស់​ជើងឯក​មួយ​នេះ​កំពុងតែ​បង្កើន​បច្ចេកទេស និង​សមត្ថភាព​របស់​កីឡាករ​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ខ្លួន​រក្សាបាន​នូវ​លទ្ធផល​ដ៏​មួយ ជាពិសេស​គឺ​បង្កើន ជ័យជម្នះ​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ឈានទៅ​លើក​ទី​ពានរង្វាន់​ជាថ្មី​ម្តងទៀត​។​

    លោក គួច សុ​កុម្ភៈ គ្រូបង្វឹក​ក្លឹប បាល់ទាត់ Pisnoka FC និង​ជា​កីឡាករ​អាជីព​ឆ្នើម​របស់​កម្ពុជា​ផង​នោះ បានឱ្យដឹងថា ដើម្បី​ការពារ​ដំណែង​ជើង ឯក​នៅ​រដូវ​កាល​ថ្មី​នេះ កូនក្រុម​របស់លោក​បាន​រៀបចំ​កម្មវិធី​ហ្វឹកហាត់ ដ៏​ទៀងទាត់ និង​តែងតែបាន​ណាត់ជួប​ប្រកួត​ជាមួយ​បណ្តា​ក្រុមបាល់ទាត់​នានា ដើម្បី​រក្សា​ថាមពល​កម្លាំង និង ថែមទាំង​បាន​បច្ចេកទេស​កាន់តែ​សម្បូរបែប ប្រយោជន៍​លេង​ឲ្យ​ស៊ីសង្វាក់​គ្នា និង​ស្វែងរក​ជ័យជម្នះ​សម្រាប់​ការ ប្រកួត​ជា​ផ្លូវការ​ផងដែរ​។ 

    ក្រៅពីនេះ​ក៏មាន​ប្រកួត​មួយចំនួនទៀត​ដែរ នៅ​សប្តាហ៍​នេះ ដោយ​ក្រុម AGE FC ប្រកួត ចាញ់​ក្រុម អាណាចក្រ​បៃតង ដោយ​លទ្ធផល ០​ទល់​៥ ខណៈ​ក្រុម TN ខេត្តកណ្តាល​បាន​យកឈ្នះ​ក្រុម BEGGAR FC  ដោយ​លទ្ធផល​ដ៏​ល្អ ១០​ទល់​០ ហើយ​ក្រុម ISI STEEL FC ប្រកួត​ចាញ់​ក្រុម HPL FC នៅក្នុង លទ្ធផល ១​ទល់​៣​។​

    សូមបញ្ជាក់ថា KMH Cup នេះ​ធ្វើឡើង​បាន​៣​លើក​ហើយ បូករួម​ទាំង​រដូវ​កាល​ថ្មី​នេះ ដោយ​២​លើក កន្លងទៅ ព្រឹត្តិការណ៍​មួយ​នេះ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ដោយបាន​ស្វែងរក​ថវិកា​បានជា​ច្រើន​ម៉ឺន​ដុល្លារ បរិច្ចាគ​ទៅកាន់​កិច្ចការ​មនុស្សធម៌ ជាពិសេស​គឺ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​តែម្តង​។ 

    ក្រៅពី​គោលដៅ​មនុស្សធម៌ KMH Cup ក៏បានផ្តល់​ឱកាស​ដល់​យុវជន​នានា ដែល​មក​ចូលរួមបាន​លេង​កីឡាបាល់ទាត់​ដើម្បី​សុខមាលភាព​ផ្ទាល់ ខ្លួន រឹតចំណង​សាមគ្គីភាព និង​មិត្តភាព​ជាមួយគ្នា​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​។​

    មិនតែប៉ុណ្ណោះ​ថែមទាំង​បានរួម ចំណែក​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​មួយកម្រិត​ទៀត​៕

adverise with khmeread

មតិយោបល់