adverise with khmeread 14483905 1130428693710671 1294267467 n

ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ក្បាលកោះ​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​មុខ​ដីឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ពីបទ៖ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី២៦ ​កញ្ញា​ ឆ្នាំ​២០១៦ ម៉ោង​៦ ​និង​២០​នាទី​ល្ងាច​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ខុម សត្យា (​ហៅ ថា​) ភេទ​ប្រុស​ស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌច្បារអំពៅ​។ ដកហូត​បាន​វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ០១​កញ្ចប់​ថង់​តូច​, ម៉ូតូ​០១ គ្រឿង ម៉ាក Suzuki SmashV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CD-៤៥៦៨ លេខ​តួ​-​លេខ​ម៉ាស៊ីន ១៣២៥៣១​។​

    បច្ចុប្បន្ន ជនសង្ស័យរួម​និង​វត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់