adverise with khmeread Fig 1170x658

កុំរញ៉េរញ៉ៃ! កីឡាករហ្ស៊ីមបាវេម្នាក់ប៊ិះនឹងខ្ទប់របស់អាជ្ញាកណ្តាលចេះមិត្តរួមក្រុមឃាត់ទាន់

    ​ភាព​តានតឹង​ពិត​ជាមាន​កម្រិត​ខ្ពស់ ពេលដែល​ក្រុមបាល់ទាត់ Vic Falls Tigers ជួប​ក្រុម Amagagasi ក្នុង​ក្របខ័ណ្ឌ Southern Region របស់​ប្រទេស​ហ្ស៊ី​ម​បា​វេ​កាលពី​ថ្ងៃអាទិត្យ​។​

​    ​Amagagasi បាន​ឈានទៅដល់​ជ័យជម្នះ​ក្នុង​លទ្ធផល ១-០ ប៉ុន្តែ​ចំណុច​សំខាន់​របស់​ការប្រកួត​មួយ​នេះ គឺ​ឧបទ្ទវហេតុ​មួយ​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​របស់​អាជ្ញាកណ្តាល​កាត់សេចក្តី និង​កីឡាករ​ម្នាក់ ដែល​មិនទាន់​បញ្ចេញ​អត្តសញ្ញាណ​ឱ្យដឹង​នៅឡើយ​ទេ​។​

​    ​កីឡាករ​ដែល​បាន​បង្កជម្លោះ​រូបនោះ បានទទួល​កាត​ក្រហម​ពី​អាជ្ញាកណ្តាល ហើយ​គាត់​ក៏បាន​ឆ្លើយតប​ទៅនឹង​ការ​កាត់សេចក្តី​នោះ​វិញ ជាមួយនឹង​កណ្តាប់ដៃ​ដែល​ព្រលែង​ទៅជា​ច្រើនលើក​ទៅកាន់​ផ្ទៃមុខ​របស់​អ​ជ្ញា​កណ្តាល​។​

​    ​ប៉ុន្តែ​ប្រហែលជា​គាត់​គិត​ខុស​បន្តិច​ហើយ អាជ្ញាកណ្តាល​រូបនោះ​បាន​ព្យាយាម​វាយបក​ទៅលើ​គាត់​វិញ ជា​សំណាង​មាន​កីឡាករ​ដទៃទៀត​ដែលជា​មិត្ត​រួម​ក្រុម​របស់គាត់​ចូលមក​បំបែក​ពួកគេ​ទាន់ពេលវេលា​៕

 

adverise with khmeread
ប្រភព៖ Pulsh

មតិយោបល់