adverise with khmeread Untitled 1

Justin Theroux បង្ហើបប្រាប់ពីមូលហេតុដែលធ្វើឲ្យចំណងស្នេហ៍ជាមួយ Jennifer Aniston ជោគជ័យ មិនដូច Pitt និង Jolie ទេ

          តារាភាព​យន្ត Justin Theroux បាន​លាតត្រដាងអំពី​មូលហេតុ​ដែល​ចំ​ណង​អាពាហ៍ពិពាហ៍​របស់​លោកជាមួយ Jennifer Aniston ទទួល​បាន​ជោគ​ជ័យ។

          តារា​ភាព​យន្ត​វ័យ៤៥​ឆ្នាំ​រូបនេះ​បាន​បើក​កកាយអំពីអាថ៌កំបាំង​​នៃ​ទំនាក់​ទំនង​ស្នេហាដ៏ជោគជ័​យ​របស់​លោកតែប៉ុន្មាន​ថ្ងៃបន្ទាប់ពី​តារា​ភាព​យន្ត Brad Pitt អតីត​ស្វាមីរបស់​ Jennifer ចែក​ផ្លូវគ្នា​ពី​តារាស្រី Angelina Jolie ។

          Justin បាន​និយាយថា “​យើងយល់​ចិត្ត​និង​អារម្មណ៍​គ្នា​ទៅវិញ​ទៅមក។ យើង​គោរពគ្នាទៅវិញទៅមក”។​ Jennifer វ័យ៤៧​ឆ្នាំ​ និង Justin បាន​រៀបការ​ដោយ​ស្ងាត់ៗ​កាលពីខែសីហា​ឆ្នាំ​២០១៥​ បន្ទាប់ពីទាក់ទង​គ្នា​បាន​៤ឆ្នាំ។

          Jennifer កន្លងមកធ្លាប់រៀបការ​ជាមួយ​ Brad Pitt ពីឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៥​។ អ្នកទាំងពីរបាន​បែកគ្នា​ភ្លាមៗ បន្ទាប់ពី Brad Pitt បាន​ជួប​ជា​មួយ​ Angelina នៅពេល​ថតរឿង “Mr and Mrs Smith” ។

          Angelina វ័យ​៤១​ឆ្នាំ​បាន​ដាក់ពាក្យ​លែង​លះ​ពី​ Brad Pitt កាលពីសប្តាហ៍​មុន​ដោយ​លើក​ឡើងពីការខ្វែង​គំនិតគ្នា​មិន​អាចផ្សះផ្សា​បាន៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់