adverise with khmeread 0000

អ្នករត់ម៉ូតូឌុបម្នាក់ដឹកក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រេចជាប់ខ្នោះ

      សៀមរាប ៖ បុរស​ជា​អ្នករត់​ម៉ូតូ​ម្នាក់ បាន​ឌុប​កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់​បង្ហួស​ចូលក្នុង​ព្រៃ​រំលោភ​បានសម្រេច ហើយ​ត្រូវបាន​នាង​ប្រាប់​ឳ​ពុក​ម្តាយ​ប្តឹង​ដល់​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១០​មករា​នេះ នៅ​ក្រុង​សៀមរាប ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ បោ ណា​រ៉ៃ ហៅ ពៅ ណា​រ៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប ខេត្តសៀមរាប ។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ​ប​-​ស​-​ជ អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​មណ្ឌល​បី សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត សៀមរាប​។​
     ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​០៩ ខែមករា​ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ឌុប​កុមារី​រងគ្រោះ​ទៅផ្ទះ ហើយ​ឌុប​បង្ហួស​ជនរងគ្រោះ ចូលក្នុង​ព្រៃ ស្ថិតនៅ​ភូមិ​មណ្ឌល​បី សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ចាប់រំលោភ​បានសម្រេច​ហើយ​ដឹក​នាង​ទៅផ្ទះ​ហើយ​គេចខ្លួនបាត់​។​
    បន្ទាប់ពី​កុមារី​រងគ្រោះ​និយាយ​រឿងរ៉ាវ​ប្រាប់​ឳ​ពុក​ម្តាយ​រួច ក៏​ប្តឹង​ដល់​ប៉ូលិស​។​លុះ​ព្រឹក​ថ្ងៃទី​១០​មករា​ប៉ូលិស​បាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន រួច​ក​សា​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​

adverise with khmeread

មតិយោបល់