adverise with khmeread Untitled 1

ក្រុម​ល្បីៗ​កូរ៉េ​ចាប់ផ្តើម​រង្គោះរង្គើ​បណ្តើរៗ​! ផលិតកម្ម TS Entertainment ប្រកាស​ពី​ការចាកចេញ​របស់ Han Sunhwa ពី​ក្រុម SECRET

    ​នាង Han Sunhwa ត្រូវបាន​រាយការណ៍​ថា​នឹង​ចាក​ចេញពី​ក្រុម SECRET របស់​នាង​នៅ​ពាក់​កណ្ដាលខែ​ក្រោយនេះ​។​

​    ​ថ្ងៃ​ដ៏​គួរឱ្យ​សោកស្ដាយ​របស់​អ្នកគាំទ្រ​នឹង​មកដល់ នៅពេល​សមាជិក​ម្នាក់នេះ​ចាក​ចេញពី​ក្រុម​ដោយ​មិនអាច​ចៀសបាន​។ ក្នុងពេល​ថ្មីៗ​នេះ​នាង Jessica ក៏​ទើបតែ​ចាក​ចេញពី​ក្រុម Girls' Generation ផងដែរ ជាពិសេស​នាង Minzy មកពី​ក្រុម 2NE1 ក៏បាន​ចាក​ចេញពី​ក្រុម​កាលពីដើមឆ្នាំ​នេះដែរ​។​

​    ​ឥឡូវ​យោងតាម​របាយការណ៍​មកពី​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ឈ្មោះ Yonhap បានឱ្យដឹងថា​សមាជិក​ក្រុម SECRET នាង Sunhwa នឹង​ចាក​ចេញពី​ក្រុម បន្ទាប់ពី​នៅ​ជាមួយ​ក្រុម​នេះ​អស់​រយៈពេល ៧ ឆ្នាំ​។ យោងតាម​ប្រភព​ដដែល កុងត្រា​របស់​នាង​នឹង​ផុត​នៅ​ថ្ងៃទី ១៣ ខែតុលា ជាមួយនឹង​ផលិតកម្ម TS Entertainment ហើយ​នាង​គ្រោង​ចាក​ចេញពី​ក្រុម​ដើម្បី​បន្តការងារ​សម្ដែង​រប​ស់​នាង​៕

 

adverise with khmeread
ប្រភព៖ Koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់