adverise with khmeread Untitled 1

ញាក់សាច់! ខាងស្រីជាកាពីទែនយន្តហោះក្មេងបំផុតលើលោក និងខាងប្រុសជាពិឡុតក្មេងបំផុតលើពិភពលោក

    ​ត្រឹម​តែមួយ​ទសវត្សរ៍​បន្ទាប់ពី​ចូលរួម​ជា​សមាជិក​ហ្វឹកហាត់​ហោះហើរ​រួចមក កញ្ញា Kate McWilliams បានបញ្ជាក់​ខ្លួន​នាង​ថា ជា​អ្នកបើកបរ​យន្តហោះ​អាជីព​ម្នាក់ ដោយ​ក្លាយជា​អ្នកបើកបរ​យន្តហោះ​ដឹក​អ្នកដំណើរ​ក្មេង​ជាងគេ​នៅក្នុង​ពិភពលោក​នៅ​អាយុ ២៦ ឆ្នាំ​។​

​    ​កញ្ញា​វ័យ ២៦ ឆ្នាំ​រូបនេះ ដែលជា​សមាជិក​អាកាសយានិក​លេចធ្លោ​ម្នាក់​នៃ​ក្រុមហ៊ុន easyJet ត្រូវបាន​ដំឡើង​តំណែង​ពី​មន្ត្រី​ទីមួយ​មកជា​កា​ពី​តែ​ន ដែល​ការងារ​ដ៏​ពិបាក ជាទូទៅ ត្រូវបាន​សម្រេចបាន​ដោយ​អ្នកបើកបរ​យន្តហោះ​វ័យ​ចំណាស់​ជាង​នេះ​។​

​    ​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ពួកគេ​ជឿថា Kate McWilliams គឺជា​កា​ពី​តែ​ន​បើកបរ​យន្តហោះ​ក្មេង​ជាងគេ​នៅក្នុង​ពិភពលោក​។​

​    ​បន្ទាប់ពី​ចាប់ផ្តើម​ហោះហើរ​នៅក្នុង​ក្លឹប​ហ្វឹកហាត់​នៅ​អាយុ ១៣ ឆ្នាំ កញ្ញា Kate បានធ្វើ​ការហោះហើរ​ដោយ​ខ្លួន​ជា​លើកដំបូង​នៅ​អាយុ ១៦ ឆ្នាំ ហើយ​បាន​ចូល​ហ្វឹកហាត់​ជា​ពី​ឡុ​ត​នៅ​ថ្ងៃកំណើត ១៩ ឆ្នាំ​របស់​នាង​។​

​    ​នាង​បាន​និយាយថា "​តាម​ទស្សនៈ​ផ្ទាល់ខ្លួន ខ្ញុំ​មិន​គិតថា អាយុ​របស់ខ្ញុំ​ជា​បញ្ហា​នោះទេ​។ ខ្ញុំ​បាន​ឆ្លងកាត់​ការហ្វឹកហាត់​ដូចគ្នា និង​ជាប់​មុខវិជ្ជា​ផ្នែក​បញ្ជា​លើ​យន្តហោះ​ដូច​កា​ពី​ទែន​ដទៃទៀត​ដែរ ដូច្នេះ ខ្ញុំ​បានបញ្ជាក់​ខ្លួនឯង​ថា​មាន​សមត្ថភាព មិន​ថា​ខ្ញុំ​មាន​អាយុ​ប៉ុន្មាន​នោះទេ​"​។​

​    ​អ្នកស្រី Julie Westhorp ប្រធាន​សមាគមន​អ្នកបើកបរ​យន្តហោះ​ស្ត្រី​អង់គ្លេស​បាន​និយាយថា គាត់​សង្ឃឹមថា ការវិវឌ្ឍ​របស់​កញ្ញា Kate McWilliams នឹង​ជំរុញ​ឱ្យ​ស្ត្រី​ជាច្រើន​ទៀត​ពិចារណា​អាជីព​នៅក្នុង​វិស័យ​អាកាសចរណ៍​។​

​    ​កាលពី​សប្តាហ៍​មុន កញ្ញា McWilliams បាន​ហោះ​មកពី​ព្រលានយន្តហោះ Gatwick ទៅ​ប្រទេស​ម៉ា​ល់តា​ដោយ​អម​ជាមួយ​លោក Luke Elsworth ដែល​កាលពី​ដើមខែ​នេះ​ទើបតែ​បាន​ក្លាយជា​អ្នកបើកបរ​យន្តហោះ​ចក្រភព​អង់គ្លេស​ក្មេង​ជាងគេ​នៅ​អាយុ ១៩ ឆ្នាំ​៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់