adverise with khmeread 1

សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​នេសាទ ​ជួប​ទាំង​ការងាយស្រួល​និង​ការលំបាក​! និងមានឧបករណ៍​ល្មើស​ច្រើន​ហួស​ស្មាន​

    កណ្តាល ៖ សមត្ថកិច្ច​ចម្រុះ​បាន​បើក​កិច្ចសហការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ ថ្ងៃទី​២៧​ កញ្ញា​ ​ឆ្នាំ​២០១៦ វេលា​ម៉ោង ០៤ ​និង​៣០​នាទី​ព្រឹក​នៅ​ចំណុច​ក្នុង​អតីត​ឡូ​លេខ​១០ និង​លេខ​១១ ស្ថិតក្នុង​ភូមិ​ខ្នា​តាំងយូ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ដោយ​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​, ដឹកនាំ​នីតិវិធី​ដោយ​លោក​​ លឹម សុគ​ន្ថា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស និង​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ដោយ​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុចកើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា វត្ថុតាង​ចាប់យក​រួមមាន​១-​ស្បៃ​មង​ក្រឡា​ញឹក (​សៃយ៉ឺន​), ព្រួល និង​ឡុ​ក ប្រវែង​ប្រមាណ ២៧.០០០ (​ពីរ​ម៉ឺ​ន​ប្រាំ​ពីរពាន់​) ម៉ែត្រ​, ២-​លប​១០០​ស្រទាប់ ឬ​លប​ឆ្គួ​ត​មួយចំនួនធំ​, ៣-​កូន​ត្រី​ចំរុះ​ប្រមាណ ​១,៦០០​ (មួយពាន់ប្រាំមួយរយ) គីឡូក្រាម ​និង​៤-​បង្គោល​ស្មាច់​ប្រមាណ​ជិត ៧០០ ដើម​។​

    ប៉ូលិស​បន្តថា ភាពងាយស្រួល​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​នេះ​ដោយសារ​មាន​១-​កម្លាំង​ច្រើន​មាន​រហូត ៧៦ នាក់​,២-​មានការ​ដឹកនាំ​នីតិវិធី​ផ្ទាល់​ពី​ព្រះរាជអាជ្ញារង​,៣-​កលាំង​សហការ​ល្អ​ទាំង​សកម្មភាព និង​ឆន្ទៈ​និង​៤-​មធ្យោបាយ​គ្រប់គ្រាន់​សំរាប​រើ និង​ដឹកជញ្ជូន ។​

    ចំណែកឯ​ផល​លំបាក​វិញ​រួមមាន​១-​ជនល្មើស​ដឹង​ខ្លួន​មុន និង​គេចខ្លួន​រួច​ព្រមទាំង​បំ​លែង​វត្ថុតាង​បទល្មើស​លិច​ទឹក​មើល​សឹង​មិនឃើញ​, ២-​ឧបករណ៍​ល្មើស​ច្រើន​ហួស​ស្មាន​លើសពី​លទ្ធភាព​ប្រមូល​កំទេច​, ៣-​ទីតាំង​បទល្មើស​ជា​តំបន់​ស្មុគស្មាញ​ធ្លាប់មាន​ប្រតិកម្ម​តបត ​និង​៤-​មាន​ប្រជាជន​ខ្មែរ​ប្រមាណ ១២ ទូក​ស្មាច់​ឡោមព័ទ្ធ​សមត្ថកិច្ច​ឱ្យ​បញ្ឈប់​សកម្មភាព​បង្ក្រាប តែ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ​ដោយ​អនុញ្ញាតិ​ឱ្យ​ពួកគាត់​រើ​ដោយ​ខ្លួនឯង (​ឧបករណ៍​ល្មើសច្បាប់​របស់​គឺមាន​តិចតួច​)​។​

    សកម្មភាព​ចុះបង្ក្រាប​គឺ​ជោគជ័យ​ស្ទើ​១០០​ភាគរយ និង​ទទួល​បានការ​សារ​ទរ​ពី​ប្រជាជន និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន៕

adverise with khmeread

មតិយោបល់