1

បែកធ្លាយ Ronaldo និង Zidane ឈ្លោះ​គ្នា​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​

​    ​កាសែត​កីឡា​ប្រចាំថ្ងៃ​អេ​ស្ប៉ា​ញ Sport បានធ្វើ​សេចក្តីរាយការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ទាក់ទិន​នឹង​ការខ្វែងគំនិត​មួយ​រវាង Zinedine Zidane និង Cristiano Ronaldo​។​

​    ​Ronaldo មិន​រីករាយ​នោះឡើយ​ចំពោះ​ការ​ការដកចេញ​ក្នុងជំនួប​ជាមួយ Las Palmas កាលពី​ចុង​សប្តាហ៍​មុន ហើយ​អធិរាជ Real Madrid បានបញ្ចប់​លទ្ធផល​ការប្រកួត​ត្រឹម ២-២ ប៉ុណ្ណោះ ដែល​នេះ​បានធ្វើឱ្យ​លោក Zidane មាន​វិវាទ​ជាមួយ Ronaldo​។ Cristiano Ronaldo អាច​ត្រូវបាន​គេ​មើលឃើញ​ថាឱ្យ​លោក Zidane នៅ​កៅអី​បម្រុង​បន្ទាប់ពី​ត្រូវបាន​ដូរ​ចេញ​។​

​    ​Cristiano បាន​និយាយថា "​អាច​ង្រៃ​" ដែល​នេះ​សំដៅ​ទៅលើ Zidane​។ មិនតែប៉ុណ្ណោះ Ronaldo ក៏បាន​និយាយ​ជា​ភាសា​ព័រ​ទុយ​ហ្គា​ល់​នេះ​ថា "Foda-se" ដែល​អាចមាន​ន័យ​ពីរ​គឺ "​ទៅ​ងាប់​ទៅ និង​ហេតុអ្វី​ក៏​ធ្វើបែបនេះ​"​។​

​    ​Sport ក៏បាន​លាតត្រដាង​ពី​ការជជែក​គ្នា​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​រវាង​អ្នក​ទាំងពីរ​ផងដែរ​។ យោងតាម​វេ​ប​សាយ​នេះ​បានឱ្យដឹងថា Ronaldo បាន​និយាយ​ទៅកាន់​គ្រូបង្វឹក​របស់គាត់​ថា "​ញុំ​ពិតជា​ខកចិត្ត​ចំពោះ​លោក​ណាស់​"​។ រីឯ Zidane វិញ​បាន​ព្យាយាម​បន្ថយ​ភាព​តានតឹង​ថា "​ស្ងប់​អារម្មណ៍ Cris ឯង​ត្រូវការ​សម្រាក ឯង​នឹង​លេង ៩០​នាទី​ក្នុងជំនួប​ជាមួយ Dortmund"​។ នៅពេលនោះ Sergio Ramos ក៏បាន​សម្រេចចិត្ត​លូកដៃ​ចូលក្នុង​ជម្លោះ​នេះ​ដោយ​និយាយថា "​ឯង​មិនគួរ​បង្ហាញ​ទង្វើ​បែបនេះ​ទេ Ronaldo"៕

​    ​យ៉ាងណាក្តី​ប្រិយមិត្ត​កីឡា​គួរ​ដឹងថា សារព័ត៌មាន Sport គឺជា​កាសែត​កីឡា​ប្រចាំ​តំបន់​កាតា​ឡាន​ដែលមាន​ក្លឹប Barcelona នៅ​ទីនោះ ហើយ​កាសែត​នេះ​ពីមុន​ក៏​ធ្លាប់​យក​រឿង Real Madrid មក​ពិភាក្សា​ដែរ​៕

ប្រភព៖ 101greatgoals

មតិយោបល់