adverise with khmeread 1

Alonso បង្ហើប​ឱ្យដឹងពី​ក្លឹប​ចុងក្រោយ​របស់លោក​មុននឹង​ចូលនិវត្តន៍​ពី​បាល់ទាត់​

​    ​Xabi Alonso ទទួលស្គាល់ថា ក្លឹប Bayern Munich ប្រហែលជា​ក្លឹប​ចុងក្រោយ​នៅក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន​។​

​    ​កីឡាករ​វ័យ ៣៤​ឆ្នាំ​រូបនេះ បានទទួល​ជោគជ័យ​នៅក្នុង​អាជីព​របស់ខ្លួន​ជាខ្លាំង​ជាមួយ​ក្លឹប​ដូចជា Liverpool និង Real Madrid​។ មុនពេល​គាត់​ផ្ទេរ​មក Bayern គាត់
​បានឈ្នះ​ពាន​ធំៗ​ដូចជា Champions League ចំនួន​ពីរលើក ពានរង្វាន់​អឺរ៉ុប​ពីរលើក និង World Cup មួយ​លើក​។​

​    ​ប៉ុន្តែ​ខណៈដែល​អាជីព​របស់គាត់​កាន់តែ​ខើច​ទៅ Alonso បាន​បញ្ជាក់ថា​ខ្លួន​មិនមាន​គោលបំណង​ចង់​ផ្លាស់​ទៅ​ក្លឹប​ដទៃទៀត​នោះឡើយ បន្ទាប់ពី​បាន​ស្នាក់នៅ​ជាមួយ
​ម្ចាស់​ជើងឯក​អាល្លឺម៉ង់ Bayern នា​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​មកនេះ បើទោះបីជា​ក្លឹប​នៅ Serie A ចាប់អារម្មណ៍​គាត់​ក៏ដោយ​។​

​    ​Alonso បានបញ្ជាក់​ប្រាប់​វេ​ប​សាយ Marca ថា "​ខ្ញុំ​គិតថា Bayern នឹង​ជា​ក្លឹប​ចុងក្រោយ​របស់ខ្ញុំ​។ ស្របពេល​កាយ និង​ចិត្ត​ខ្ញុំ​អាច​លេង​នៅទីនេះ ខ្ញុំ​នៅតែ​ចង់​លេង​បាល់
​នៅ​កម្រិត​ខ្ពស់​។ ហើយ​ច្បាស់​ណាស់​ក្លឹប​នោះ​គឺជា Bayern​។ ខ្ញុំ​មិន​គិតថា មាន​ក្លឹប​មួយទៀត​សម្រាប់​ខ្ញុំ​នៅ​បាល់ទាត់​កម្រិត​ខ្ពស់​នោះទេ​"​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់