1

មិនគួរ​ឱ្យ​ជឿ​! នៅ​ចិន​ឥឡូវ​ទំនើប​ដល់​ថ្នាក់​ប្រើ​មនុស្ស​យន្ត​ប៉ូលិស​ល្បាត​នៅ​អាកាសយានដ្ឋាន

    ​ប្រសិនបើ​អ្នក​ចង់​ហៅ​វា​ថា មនុស្ស​យន្ត​ប៉ូលិស (Robocop) សូម​មើល​មនុស្ស​យន្ត Anbot មួយ​នេះ អ្នក​ច្បាស់​ជា​សើច​ចុកពោះ​ជាមិនខាន​។ ឥឡូវ​មនុស្ស​យន្ត​នេះ​ក្លាយជា​អ្នកដើរ​ល្បាត​នៅ​ព្រលានយន្តហោះ​មួយ​នៅ​ប្រទេស​ចិន​ជា​លើកដំបូង​។​

​    ​មនុស្ស​យន្ត​នេះ​គឺជា​ប៉ូលិស ប្រដាប់​ទៅដោយ​អាវុធ​ឆក់ ដែល​អាច​ឆក់​ជនសង្ស័យ​ក្នុង​កម្រិត​យ៉ាងហោចណាស់ ៥ ម៉ឺន​វ៉ុល​នៃ​កម្លាំង​អគ្គិសនី ហើយ​គ្មាន​មូលហេតុ​អ្វីដែល​ឱ្យ​អ្នក​សើច​ជាមួយ​វា​បានទេ​។​

​    ​ម៉ាស៊ីន​របស់​វា​មើលទៅ​ដូចជា Dalek របស់លោក Who បង្កើតឡើង​ដោយ​សាកលវិទ្យាល័យ National University of Defense Technology របស់​ប្រទេស​ចិន​។​

​    ​វា​ត្រូវបាន​ដាក់តាំង​បង្ហាញ​ដំបូង​នៅ​តាំង​ពិ​ព័រ​ណ៌ Chongqing International Tech Fair ក្នុង​ខែមេសា​។ មនុស្ស​យន្ត​នេះ​បាន​ដាក់ឱ្យ​ដើរល្បាត ២៤ ម៉ោង​នៅ​ព្រលានយន្តហោះ Shenzhen International Airport ក្នុង​ខេត្ត Guangdong ។​

​    ​AnBot មាន​កម្ពស់ ១,៤ ម៉ែត្រ ទម្ងន់ ៧៥ គីឡូ និង​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន ១៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ អាវុធ​របស់​វា​គឺ​បញ្ជា​ដោយ​ប៉ូលិស​ម្នាក់​ពី​ចម្ងាយ តាមរយៈ​កាមេរ៉ា​ដែលមាន​នៅខាងមុខ​រប​ស់វា​។​

​    ​យ៉ាងណាមិញ មិនមាន​របាយការណ៍​ទាក់ទង​នឹង​តម្លៃ​របស់​វា​នោះទេ​៕

 

ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់