070722 0096

តាមពិតវាមានរឿងរបស់វា! នេះជារឿងពិតនៅពីក្រោយកង់ចម្លែកជាប់នឹងដើមឈើ

    នេះគេហៅថាដើមឈើកង់នៅលើកោះ Vashon ទីក្រុង Kennewick ក្នុងរដ្ឋ Washington ប្រទេសអាមេរិក។ តើអ្នកឃើញកង់នៅជាប់នឹងដើមឈើនេះទេ វាគឺជាកង់តាំងពីឆ្នាំ ១៩៥០ ហើយវាគឺជាកម្មសិទ្ធិរបស់ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ឈ្មោះ Don Puz។ នេះបើយោងតាមវេបសាយ Seattle Times ។

    រឿងដែលកង់នេះជាប់នៅនឹងដើមឈើរបៀបម៉េចគឺត្រូវបានប្រាប់ដោយនាយប៉ូលិសចូលនិវត្តន៍ម្នាក់នៅ King County ឈ្មោះ Don Puz ដែលរស់នៅទីក្រុង Kennewick ក្នុងរដ្ឋ Washington។ កង់តែមួយគត់ដែលគាត់ជិះ ឥឡូវក្លាយជារបស់ដែលមិនអាចកម្រើកបាន។ គាត់ធំឡើងនៅកោះ Vashon និងរស់នៅទីនោះរហូតដល់ឆ្នាំ ១៩៩២ ។ លោក Puz ប្រាប់ថា ក្នុងឆ្នាំ ១៩៥៤ ឪពុករបស់គាត់បានស្លាប់ក្នុងភ្លើងឆេះផ្ទះមួយ ដោយធ្វើឱ្យម្តាយរស់នៅជាមួយកូនប្រាំនាក់ កំព្រាឪពុក។

    អ្នករស់នៅលើកោះនោះបានប្រមូលផ្ដុំគ្នា និងបរិច្ចាគជាវត្ថុផ្សេងៗដើម្បីឱ្យគ្រួសារមួយនេះបន្តដំណើរជីវិតទៀត។

    ក្នុងចំណោមវត្ថុទាំងនោះគឺជាកង់មួយសម្រាប់លោក Don។ គាត់និយាយថា "ខ្ញុំមិនចូលចិត្តកង់ទេ។ វាដូចជាត្រីចក្រយានយន្តមួយ ជាមួយនឹងកង់ពីរ។ វាមានសំបករឹង និងស្បែកបន្តិចនៅនឹងដៃចង្កូត"។ លោក Puz និយាយទៀតថា ទីបំផុតគ្រួសាររបស់គាត់បានផ្លាស់ចេញពីកោះនោះទៅកាន់តំបន់មួយឈ្មោះ Sound Food ដែលដើមឡើយជាតំបន់ដីល្បប់។

    គាត់និយាយថា "យើងចូលចិត្តទៅលេងទីនោះ ដើម្បីចាប់សត្វក្អាត់លេង។ យើងបានចូលទៅក្នុងស្រះនិងភក់។ វាគឺជាកន្លែងល្អមួយ"។ នៅពាក់កណ្ដាលឆ្នាំ ១៩៥០ លោក Puz និយាយថា គាត់បានភ្លេចកង់របស់គាត់នៅក្នុងដីល្បាប់ ហើយគាត់មិនដែលខ្វល់ទៅយកវាត្រឡប់មកវិញឡើយ។

    បន្ទាប់មកក្នុងឆ្នាំ ១៩៩៥ នៅពេលគាត់ទៅសួរសុខទុក្ខបងស្រីរបស់គាត់ដែលនៅតែរស់នៅទីនោះ គាត់បាននាំលោក Puz ទៅកន្លែងប្រវត្តិសាស្រ្តក្នុងស្រុកនេះ។ ពេលគាត់ទៅដល់ គាត់លាន់មាត់ថា "នេះគឺជាកង់របស់ខ្ញុំ!"។ លោក Puz និយាយថា គាត់នៅតែអត់ស្រឡាញ់កង់នោះ។

    ក្រោយទុកចោលរាប់សិបឆ្នាំ ដើមឈើបានដុះចាក់ស្រេះកង់នេះ ដោយធ្វើឱ្យវាគាបជាប់នឹងដើមឈើយ៉ាងចម្លែកដូច្នេះ។ 

    យ៉ាងណាមិញ ឥឡូវកង់នេះបានក្លាយជាតំបន់មួយទាក់ទាញភ្ញៀវទេសចរណ៍ និងជាការចងចាំមួយរបស់លោកផងដែរ៕

 

ប្រភព៖ snopes

មតិយោបល់