adverise with khmeread 14502001 1130612103692330 698547982 n

ទាហាន​ការពារ​ព្រំដែន​នៅ​ខេត្តព្រះវិហារ​ផ្ទុះ​មីន​របួស​ដាច់​ជើង​ស្ដាំ​អំពាវនាវ​រក​ជំនួយ​

    ព្រះវិហារ ៖ ទាហាន​ម្នាក់​ដែល​របួស​ដាច់​ជើង​ដោយសារ​ជាន់មីន​កាលពី​ព្រឹក​ថ្ងៃទី ២៤​កញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៦​មករា ទី​រួម​ខេត្តព្រះវិហារ បាន​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន។​

    គួររំលឹកថា មន្ត្រី​ទាហាន​ដែល​រងរបួស​ឈ្មោះ ទឿ​ន រកង់ ឋានន្តរ​ស័​ក្កិ ព្រិន្ទបាលទោ អាយុ​២៣​ឆ្នាំ គាត់​ជា​នាយទាហានរង មាន​ច​រិ​ក​ស្លូតបូត គោរព​វិន័យ​បានល្អ មាន​ប្រពន្ធ និង​កូន​ពីរ​នាក់ កូន​បង​អាយុ៤ឆ្នាំ និង​កូនប្រុស​ពៅ​ អាយុ២ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ ហើយ​ទីកន្លែង​គ្រោះថ្នាក់​នៅ​ទិស​ចាក់ច្រែង តំបន់​​ជួរមុខ ខណៈពេល​គាត់​កំពុង​ដើរល្បាត​សំអាត​ស្មៅ​នៅ​លាន​ដ្ឋា​ន​ប្រយុទ្ធ​។​

    លោក ទឿ​ន រកង់ ឥឡូវ​ពិការ​ជើង​ស្តាំ​ម្ខាង បាន​អំពាវនាវ​សូម​ឱ្យ​បងប្អូន​សប្បុរសជន​ជួយ​ដល់​រូបគាត់ និង​ក្រុមគ្រួសារ​គាត់​ផង​ព្រោះ​អី​រូបគាត់​គ្មានអ្វី​ជាទី​ពឹង​ទៀត​ទេ សម្រាប់​ខ្លួន​គាត់ និង​ក្រុមគ្រួសារ​គាត់៕

adverise with khmeread

មតិយោបល់